ការជុំរុញសិចដ៏មានសុខភាពមួយដែលគេចង់បាន គឺវាទាក់ទងទៅនឹងអារម្មណ៍សុខភាពទាំងខាងផ្លូវកាយនិងផ្លូវចិត្ត។ ដូច្នោះហើយ វាមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលអាហារអាចដើរនាទីដ៏សំខាន់ក្នុងការជួយអ្នកឲ្យទៅដល់ទីបញ្ចប់នៃត្រើយសុខសាន្តបាន។

បើសិនជាអ្នកជួបនឹងវិបត្តិនៅលើគ្រែ វាប្រហែលជាត្រូវការពេលវេលាដើម្បីពិនិត្យឲ្យដិតដល់ចំពោះរបបអាហាររបស់អ្នក។ អាហារទាំ៨មុខនេះ គឺសម្បូរទៅដោយសារធាតុបំប៉នរាងកាយ ដែលអាចបម្រើចំណង់ផ្លូវភេទរបស់អ្នក និងអាចកែលម្អសុខភាពរាងកាយអ្នកទាំងមូលផងដែរ។

១. សាច់៖ ដោយរាប់បញ្ចូលទាំងសាច់គ្រប់ប្រភេទក្នុងរបបអាហាររបស់អ្នកដើម្បីធ្វើឲ្យជីវិតលើគ្រែរបស់អ្នកបានប្រសើរឡើង មានដូចជាសាច់គោ សាច់មាន់ និងសាច់ជ្រូក ដែលផ្ទុកទៅដោយសារធាតុកានីទីន អាគីនីន L និងស័ង្គសី។ កានីទីន និង អាគីនីន L គឺជាអាមីណូ អាស៊ីត ដែលធ្វើឲ្យលម្ហូរនៃឈាមប្រសើរឡើង។ ដំណើរឈាមរត់អត់អាក់ គឺមានសារៈសំខាន់ណាស់សម្រាប់ការឆ្លើយតបខាងផ្លូវភេទទាំងលើបុរសនិងលើស្ត្រី។ យោងតាមមជ្ឈមណ្ឌលសុខាភិបាល NYU Langone Medical Center ឲ្យដឹងថា សារធាតុបម្រុងរាងកាយទាំងពីនេះ អាចព្យាបាលដោយប្រសិទ្ធភាពនូវអសមត្ថភាពផ្លូវភេទ(លឹង្គមិនរឹង)លើបរុសខ្លះ។ ចូរពិសារជាតិប្រូតេអ៊ីនដែលមាននៅក្នុងសត្វខ្លះ (ល្មមដើម្បីចៀសវាងគ្រោះថ្នាក់កំពុងកើនឡើងវៃជំងឺបេះដូង) ដើម្បីជួយរក្សាឲ្យគ្រប់ប្រព័ន្ធរាងកាយ ប្រព្រឹត្តិទៅដោយរលូននៅលើគ្រែ។ អ្នកបួស អាចជ្រើសរើសយកគ្រាប់ធញ្ញជាតិ គ្រាប់ណ្តែក គ្រាប់ផ្លែឈើសុទ្ធ ឬផលិតផលធ្វើពីទឹកដោះគោ។

២.អយស្ទើរ (ងាវសមុទ្រ)៖ អ្នកប្រហែលជាធ្លាប់លឺអំពីគុណភាពសមត្ថភាពនៃការដាស់ចំណង់តណ្ហា (ការប៉ូវតណ្ហា) របស់អយស្ទើរខ្លះហើយ។ ការស្រាវជ្រាវ ដែលបានចែករំលែកនៅឯសន្និសីទឆ្នាំ២០០៥ របស់សមាគមគីមីសាស្ត្រអាមេរិក ឲ្យដឹងថា អយស្ទើរ លាសសមុទ្រ និងងាវសមុទ្រ មានផ្ទុកសារធាតុជាច្រើន ដែលប៉ូវកម្រិតអរ័ម៉ូនផ្លូវភេទបុរស និងស្ត្រី។
ការប៉ូវដល់ផលិតកម្មអ័រម៉ូននោះ មានន័យថាជាការបង្កើនចំណង់ផ្លូវភេទខ្ពស់លើករណីជាច្រើន។ អយស្ទើរ គឺជាប្រភពស័ង្គសីដ៏អស្ចារ្យ ដែលជួយដល់ចលនាឈាមរត់ទៅកាន់ប្រដាប់ភេទទាំងពីរ។ អ្នកមិនចូលចិត្តពពួកសិប្បីសត្វមែនទេ? អ្នកអាចញ៉ាំប្រភេទបង្កង ឬក្តាមសមុទ្រជំនួសវិញទៅ។ សត្វសមុទ្រទាំងពីប្រភេទនេះ គឺក៏សម្បូរទៅដោយជាតិស័ង្កសីដែរ។

៣. ត្រីសាលម៉ុន៖ ត្រីសាលម៉ុន ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មានអាស៊ីតខ្លាញ់ omega-3 ល្អសម្រាប់បេះដូង។ ត្រីសមុទ្រដែលមានសាច់ពណ៌ផ្កាឈូកនេះ អាចជាគន្លឹៈ ដើម្បីបង្កើនជីវិតសិចរបស់អ្នក។ Omega-3 ជួយបង្ការការកើនឡើងនៃកំណក ក្នុងសរសៃឈាមក្រហមរបស់អ្នក និងជួយកែលម្អលំហូរឈាមទូទាំងរាងកាយអ្នក។ ទោះជាយ៉ាងណា របបអាហារត្រីសម្បូរខ្លាញ់ អាចមិនមែនជាអាហារជាទីពេញចិត្ត សម្រាប់អ្នកដែលប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត (ក្រពេញពងស្វាស់)នោះទេ។ ការសិក្សាជាច្រើន ដែលបានបោះពុម្ភផ្សាយក្នុងទស្សនាវដ្តី American Journal of Epidemiology លើកឡើងថា អាស៊ីតខ្លាញ់ omega-3 អាចបង្កើនគ្រោះថ្នាក់នៃជំងឺទ្រង់ទ្រាយធំ។ ប៉ុន្តែការទទួលទានអាហារសម្បូរសារធាតុ omega-3 មិនប៉ះពាល់ជំងឺមហារីកក្រពេញប្រូស្តាតកម្រិតទាបនិងមានការវិវត្តន៍យឺតនោះទេ។

៤.គ្រាប់ផ្លែឈើ៖ ការបង្កើតការភ្ញាក់ផ្អើលចំពោះគូរស្នេហ៍របស់អ្នក គឺជាកាយវិការរ៉ូមែនទិកមួយ ប៉ុន្តែវានឹងមិនធ្វើឲ្យទេពធីតាជាទីស្រឡាញ់របស់អ្នកទទួលបាននូវកម្រិតកំពូលថ្មីមួយនោះទេ។ ជំនួសឲ្យស្ករគ្រាប់ និងសូកូឡា, អាហារសម្រន់ ជាគ្រាប់ផ្លែឈើ១ក្តាប់ ដូចជាគ្រាប់ស្វាយចន្ទី និងគ្រាប់អាល់ម៉ុនដ៍ដែលសម្បូរទៅដោយជាតិស័ង្កសី ពិតជាអាចបង្កើតសមរភូមិរ៉ូមែនទិកបាន។ អាហារសម្រន់មានសុខភាពជាច្រើនទៀត ដែលមានសារធាតុអាគីនីន L សម្រាប់បម្រុងលំហូរប្រព័ន្ធឈាមរត់ មានដូចជា គ្រាប់វ៉លណាត់ (walnuts) គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់សណ្តែកដី គ្រាប់ភីខន (Pecans) និងគ្រាប់ហាហ្សែលណាត់ (Hazelnuts)។ Walnuts គឺមានគុណប្រយោជន៍ទ្វេរដងលើសគេនៅលើវេទិកាស្នេហាដោយសារវាសម្បូរដោយសារធាតុ omega-3 ផងដែរ។

៥. ផ្លែប៉ោមៈ ហូបផ្លែប៉ោម១ផ្លៃ១ថ្ងៃ អ្នកមិនចាំបាច់ត្រូវការគ្រូពេទ្យនោះទេ ហើយវាអាចជួយធ្វើឲ្យជីវិតស្នេហាអ្នកកាន់តែប្រសើរផងដែរ។ ផ្លែប៉ោម ក៏ដូចជាប្រភេទផ្លែប៊ែររី ឈ័ររី ខ្ទឹមបារាំង និងផ្លែងទំពាំងបៃជូខ្មៅ គឺសម្បូរទៅដោយសារធាតុកេសេទីនណាស់។ សារធាតុប្រឆាំងអុកស៊ីតកម្ម(ប្រឆាំងការឡើងច្រែៈឬភាពឆាប់ចាស់)នេះ អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពមួយចំនួន។ នៅពេលកំពុងដំណើរការសិច សារធាតុកេសេទីននេះ ដើរតួនាទីមួយក្នុងការគ្រប់គ្រងរោគសញ្ញានៃជំងឺរលាកក្រពេញប្រូស្តាត និងការឈឺប្លោកនោម(IC) ហើយវាក៏ជួយសម្រួលដល់ចរាចរណ៍ប្រព័ន្ធនេះដែរ។ ការរលាកក្រពេញប្រស្តាត ពេលខ្លះ បណ្តាលឲ្យមិនស្រួលនិងឈឺពងស្វាស់ពេលបញ្ចេញទឹកកាម។ រោគសញ្ញានៃការឈឺប្លោកនោម ក៏ធ្វើឲ្យការរួមសង្វាស់របស់អ្នក ជួបការលំបាក សម្រាប់ទាំងបុរសនិងស្ត្រី។ រោគសញ្ញាទាក់ទងផ្លូវភេទ នៃការឈឺប្លោកនោមនេះ គឺរាបបញ្ចូលទាំងការឈឺចាប់ប្រដាប់ភេទ អង្គជាតិមិនរឹង ការរួមរ័កឈឺ និងចំណង់សិចទាបដែរ។

៦. ផ្លែប័រ៖ ពាក្យថាផ្លែប័រ (avocado) គឺចេញមកពីពាក្យថា អំបូរ Aztec ដែលមានន័យថា ពងស្វាស់។ ផ្លែប័រ ពិតជាល្អសម្រាប់ពងស្វាស់ណាស់ ព្រោះផ្លែឈើមួយនេះ មានសារធាតុចិញ្ចឹមច្រើនមុខ ដូចជាវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីកម្ម ដែលជួយពង្រីកសរសៃរឈាម បន្ថយគ្រោះថ្នាក់ជាសក្តានុពលចំពោះជំងឺបេះដូង។ វាក៏កាត់បន្ថយការខូចខាត DNA ទឹក DNA កាមផងដែរ។ ផ្លែប័រ ក៏សំបូរវីតាមីន ដែលជួយឲ្យប្រព័ន្ធសសៃរប្រាសាទមានលំនឹង, សំបូរប៉ូតាស្យូម ដែលបង្កើនថាពល និងកាមតម្រេករបស់អ្នកដែរ។

៧. ខ្តឹមស៖ ម្តាយរបស់អ្នក ធ្លាប់បានព្រមានអ្នកមិនឲ្យហូបខ្ទឹមសទេ មុនពេលមានការណាត់ជួបគូរស្នេហ៍។ នោះគឺជាដំបូន្មានមួយ​ដែលអ្នកអាចកុំខ្វល់។ តិណជាតិ ដែលមានរសជាតិហឹរ-ហាងនេះ គឺជាអ្នកជួយពង្រាវឈាមតាមធម្មជាតិមួយ​ដែលជារឿយៗត្រូវបានគេប្រើប្រាស់ដើម្បីបង្ការការឡើងសម្ពាធឈាម ការឡើងកូឡេស្តេរ៉ូល និងជំងឺបេះដូង។ វត្ថុដែលមិនធ្វើឲ្យឈាមខន់នេះ ជួយដល់ចលនាឈាមរត់បានយ៉ាងច្រើន ទៅគ្រប់ផ្នែកនៃរាងកាយ។ អ្នកនិងគូរស្នេហ៍ អាចទទួលបានអត្ថប្រយោជន៍ពីការពិសារខ្ទឹមសដែលមានសុខភាពល្អនេះ ដូចគ្នានៅមុនពេលរាត្រីស្នេហ៍ដ៏គាប់ចិត្តចូលមកដល់។ បើសិនជាអ្នកទាំងពីរញ៉ាំវា នឹងមិនមានអ្នកណាម្នាក់ប្រកាន់នឹងក្លិនដ៏ខ្លាំងរបស់ខ្ទឹមសឡើយ ចាប់ពីរាត្រីនេះតទៅ។

៨.ស្រាក្រហម៖ មួយក្បាច់នេះ ហាក់ជាក់ស្តែងណាស់ ។ ក្រេបស្រាក្រហមមួយកែវ នឹងជួយឲ្យទេពធីតាគ្រប់រូបក្នុងលោកទទួលបានអារម្មណ៍មេត្រីភាពនោះ។ ការស្រាវាជ្រាវដែលគេបានផ្សាយក្នុងទសសនាវដ្តីឱសថផ្លូវភេទ (The Journal of Sexual Medicine) បានបង្ហាញថា ការញ៉ាំស្រាក្រហម១ទៅ២កែវ១ថ្ងៃ បានបង្កើនចំណង់ផ្លូវភេទ និងបង្កើនក្តីសុខរបស់ស្ត្រី។ ស្រាក្រហម ផ្ទុកនូវសារធាតុកេសេទីន ដែលអាចបម្រើតួនាទីប្រព័ន្ធផ្លូវភេទ។ ទោះជាយ៉ាងណា ការស្រាវជាច្រើន បានកត់សំគាល់ថា ការពិសារស្រាក្រហមលើសពី២កែវ ឬពិសារភេសជ្ជៈស្រវឹងប្រភេទផ្សេងទៀត មិនផ្តល់ផលវិជ្ជមានដូចបានណែនាំខាងលើទេ។

សន្និដ្ឋានៈ ថ្វីបើអាហារអមតៈទាំងនេះ អាចជួយឲ្យឈាមរបស់អ្នកឡើងក្តៅ និងលើកស្ទួយកម្រិតអ័រម៉ូនក៏ដោយ ក៏របបអាហារតែមួយមុខ ជានិច្ចកាលពុំគ្រប់គ្រាន់ដើម្បីធ្វើឲ្យជីវភាពសិចរបស់អ្នកប្រសើរឡើងជានិរន្តរន៍ឡើយ។ ចូរពិគ្រោះជាមួយគ្រូពេទ្យ បើសិនជាគ្មានចំណង់ផ្លូវភេទ ឈឺចាប់ក្នុងអំឡុងពេលនៃការរួមរ័ក ឬលឹង្គចុះទន់ ធ្វើឲ្យការរួមមេត្រីដ៏រីករាយដែលរំពឹងថាទៅកាន់ទីកំពូលនៃសិចជាមួយដៃគូ ត្រូវអាក់ខាន៕
អ៊ឹម សុនាថ