ភ្នំពេញ៖ យុវជន​អាយុ​ ១៦ឆ្នាំ​ ខឹង​នឹងនារី​អាយុ​១៧ឆ្នាំ​មិន​ឱ្យ​ថើប​វាយ​មួយ​ដៃ​ សន្លប់​បី​ចូល​បន្ទប់​រំលោភ​បាន​សម្រេច​ កាល​ពីវេលាម៉ោង​៨និង​៣០នាទី​យប់ ថ្ងៃទី២៧ ខែមិថុនា ​ឆ្នាំ​២០១៨​ នៅ​បន្ទប់​ជួល​ជាន់ទី៣​ ស្ថិត​នៅ​ ភូមិ​ កន្ទោក​ជើង​ សង្កាត់​ កន្ទោក​ ខណ្ឌ​ពោធិ៍​សែនជ័យ​​ ​។

ជនរងគ្រោះ​មិន​ប្រាប់ឈ្មោះ​ ភេទ​ស្រី​អាយុ​ ១៧ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់នៅផ្ទះជួលភូមិ​កន្ទោក​ជើង​ សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃវែង​។ ជនសង្ស័យ​ឈ្មោះ ​អ៊ន​ រស្មី ភេទ​ប្រុស​ អាយុ​​ ១៦ឆ្នាំ​ មុខរបរ​កម្មក​ររោង​ចក្រ​ មានស្រុក​កំណើតនៅ​ ស្រុក​សំបូរ​ខេត្ត​ ក្រចេះ​។

តាម​ប្រភព​ព័ត៌មាន​ពី​នារី​រងគ្រោះ​បាននិយាយថា​ នៅ​មុន​ពេល​កើតហេតុ​ រូបនាង​កំពង់អង្គុយនៅ​កាំជណ្តើរ​ដោយកំពុងនិយាយ​ទូរស័ព្ទ​ទៅ​ម្តាយនៅឯ​ស្រុកកំណើត ​ដែលគាត់​សំរាក់​នៅ​មន្ទីរពេទ្យ ។​ បន្ទាប់​មក​ជន​សង្ស័យ​ខាងលើ​ បានមក​សួរនាំ​នាង​ថា​ កំពុងធ្វើអ្វី​ នារី​រងគ្រោះ​បាននិយាយថា​ កំពុង​ខលទៅ​ម្តាយ​នៅឯ​ស្រុកកំណើត​ គាត់​កំពង់នៅ​មន្ទីរពេទ្យ​ ។ នៅ​ពេល​នោះ​ស្រាប់​តែ​ បុរស​ខាងលើ​ មកចាប់​ឱប​ថើបនាង​ ហើយ​នាង​បានជេ ​និងស្តី​បន្ទោស​ថា «អាងាប់កុំធ្វើ​ចរិត​ថោក​អ៊ីចឹង​​ ដឹង​គេ​មានគូរដណ្តឹង​ហើយ​ នៅតែ​ធ្វើ​អ៊ីចឹងទៀត​» ហើយ​ជន​សង្ស័យ​ បានឆ្លើយ​ថា​ ខ្ញុំមិន​ ខ្វល់យប់នឹងនាង​មិនរួច​ខ្លួន​ឡើយ។

បន្ទាប់​មក​ស្រាប់​តែ​ជន​សង្ស័យ​ខាងលើ ​បានដាល់ចំពោះនាងមួយដៃ​ បណ្តាល​ឱ្យ​សន្លប់​ផងដែរ​ លុះនាងដឹងខ្លួន​ ស្រាប់​តែ​រូប​នាង​អាក្រាត​កាយ​ផ្នែក​ខាងក្រោម​ ដោយមានកន្សែង​ គ្រាបពី​លើ​ និងមាន​ឈាម​ប្រលាក់ពេញខ្លួន និង​ឃើញបុរស​ខាងលើ​នៅ​ចុង​ជើង​នាង ហើយ​បុរស​ខាងលើ​ បាននិយាយទៀតថា​ទៀត​ អី​ ហើយ​នាងប្រាប់ថា ​ចាំ​មើល​នាងប្តឹង​សមត្ថកិច្ច​ ប្តឹង​ក៏​ប្តឹង​ទៅ​ ។ បន្ទាប់​មក​ នារី​រងគ្រោះ​ស្លៀកខោហើយ​រត់​ទៅ​បន្ទប់​នាង​វិញ ​។

លុះនៅ​ថ្ងៃ​ទី​២៧នៅ​ថ្ងៃ​រសៀល​ នាង​បាន​ប្រាប់​បង​ស្រី​ និ​ង​ប្រាប់ម្ចាស់ផ្ទះ​ រួច​ទូរស័ព្ទហៅ​ សមត្ថកិច្ច​នាំ​ជនសង្ស័យ​ទៅ​សាក​សួរ​ នៅ​ប៉ុស្តិ៍​នគរបាល​កន្ទោក ​លុះនៅ​វេលា​ម៉ោង​៦និង​៣០នាទី​ ជន​រងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​តែ​ម្តង​។

ចំណែក​បុរស​ខាង​លើ​បានឆ្លើយ​សារភាពថា​ ខ្លួន​បាន​រួមរ័ក​ជាមួយ​នារី​ខាងលើ​មែន​ គឺ​ដោយ​ត្រូវ​រូវនឹងគ្នា​។ ក្រោយ​ពេល​កើត​ហេតុ​ នារី​រងគ្រោះ​បានសំណូមពរ​ថ្លៃ​ជំងឺ​ផ្លូវ​ចិត្ត​ចំនួន ​៣០០០ដុល្លារ​ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅឡើយ​ ៕