អត្ថន័យចំៗ នៃពាក្យ«អាហារពេលព្រឹក» គឺដើម្បីបញ្ចប់ការតមអាហារ ឬអត់អាហារ (to break the fast) រវាងអាហារពេលល្ងាច និងអាហារពេល ដែលអ្នកទទួលទានក្រោយពេលភ្ញាក់ ពីដំណេកនៅព្រឹកបន្ទាប់។ បើសិនជាអ្នកគិតពីចំនួន នៃពេលវេលាដែលអូសបន្លាយរវាងអាហារពេលល្ងាច និងអាហារពេលព្រឹក អត្ថន័យនៃពាក្យនេះគឺត្រូវគ្នាណាស់។ សម្រាប់មនុស្ស​ភាគច្រើនបំផុត គម្លាតនៃការអត់អាហារនេះ មានរហូតដល់១២ម៉ោងចាប់តាំងពីអាហារចុងក្រោយរបស់ពួកគេ ដូច្នោះហើយពួកគេមិនគួរចាកចេញពីផ្ទះ ដោយមិនញាំអាហារពេលព្រឹកនោះទេ។ តទៅនេះគឺជាអត្ថប្រយោជន៍១០យ៉ាង នៃការទទួលទានអាហារពេលព្រឹក និងមូលហេតុដែលត្រូវចាត់ទុកអាហារពេលព្រឹកថា ជាអាហារសំខាន់បំផុតប្រចាំថ្ងៃ។

១.ជាថាមពលជំរុញ ដើម្បីចាប់ផ្តើមថ្ងៃថ្មី
មនុស្សគ្រប់រូប គួរចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ​ឲ្យបានត្រឹមត្រូវ ដោយទទួលទានអាហារមានជីវជាតិ និងអាហារបម្រុងរាងកាយឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ជម្រើសអាហារពេលព្រឹក អាចជាស៊ុត ព្រោះវាមិនត្រឹមតែសំបូរប្រូតេអ៊ីន និងអាមីណូអាស៊ីដប៉ុណ្ណោះទេ ប៉ុន្តែវា​ជាប្រភពដ៏សំខាន់នៃវីតាមីនដេ ដែលមានសារៈសំខាន់សម្រាប់ស្រូបកាល់ស្យូមសម្រាប់ឆ្អឹងកាន់រឹងមាំ។ គ្រាប់ធញ្ញជាតិ ទោះបីអ្នកទទួលទានក្នុងរូបភាពជានំប៉័ង ជាបាយស្រូប ជាគុយទាវ ឬធុញ្ញជាតិ ក៏ដោយ ក៏វាជាអាហារពេលព្រឹកដែលត្រូវរីករាយញាំក្នុងពេលល្អបំផុតនេះ។ អាហារកំពូលនេះ គឺជាប្រភពដ៏អស្ចារ្យមួយនៃជាតិសរសៃ ដែលមានសារៈសំខាន់សម្រាប់សុខភាពបេះដូង និងផ្លូវរំលាយអាហារ និងអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ នៅក្នុងគ្រប់អាហារដំបូងរបស់អ្នកប្រចាំថ្ងៃ ក៏គួរតែមានវីតាមីនសេ មិនថាវាស្ថិតក្នុងរូបភាពនៃទឹកផ្លែឈើ ឬផ្លែឈើរឹងក៏ដោយ។ ក្រូចពោរធិ៍សាត់ ក្រូចថ្លុង និងប៉ោម គឺជាផ្លែឈើតូទៅនៅលើតុអាហារពេលព្រឹក។

២.ដើម្បីការយកចិត្តទុកដាក់កាន់តែមុតស្រួច
មិនថា អ្នកនៅក្នុងថ្នាក់រៀន ឬក្នុងការងារក៏ដោយ រឿងអាហារគឺនៅក្នុងចិត្តអ្នកហើយឲ្យតែគំនិតអាហារនេះនៅក្នុងខួរក្បាលអ្នកហើយ នឹងមិនមានប្រយោជន៍អ្វីត្រូវផ្តោតការយកចិត្តទុកដាក់លើកិច្ចការងារនោះទេ។ ដូច្នេះតាមរយៈការទទួលទានអាហារពេលព្រឹករាល់ព្រឹក អ្នកនឹងអាចកាន់តែផ្តោតការយកចិត្តទុកដាក់ និងសម្រេចការងារច្រើនរហូតដល់ពេលត្រូវបន្ថែមថាមពលនៅឯអាហារថ្ងៃត្រង់ទៀត។ នៅពេរលដែលអ្នកមិនទទួលទានអាហរពេលពេលព្រឹក អារម្មណ៍អ្នកពិបាកនឹងនឹកគិតអ្វីផ្សេងក្រៅពីអាហារណាស់ ជាពិសេសនៅពេលដែលក្រពះរើប្រាប់ថា ត្រូវការអាហារនោះ។

៣. អាហារពេលព្រឹក បម្រុងរាងកាយហើយឆ្ងាញ់
អ្នកត្រូវតែមានពេល រីករាយទទួលទានអាហារនៅពេលភ្ញាក់ពីដំណេករបស់អ្នក។ ចូរចាប់ថ្ងៃថ្មីជាមួយអាហារមួយពេលដ៏ឆ្ងាញ់ពិសារ និងមានសុខភាព ដែលអ្នកចូលចិត្ត ហើយនឹងពោះ សម្រាប់ថាមពលពេញមួយព្រឹក។

៤.អាហារពេលព្រឹកជួយកាត់បន្ថយភាពរញ៉ាំរញ៉ូវពេលព្រឹក
អ្នកតែងតែជួបភាពរញ៉ាំរញ៉ូវពេលព្រឹក គឺអ្នកប្រហែលជាចង់នៅលើគ្រែមួយភ្លឹបថែបទៀត អ្នកមិនមានអារម្មណ៍ចង់ទៅធ្វើការនោះទេ ហើយអ្វីដែលមនុស្សភាគច្រើនភ្លេចនោះគឺអ្នកឃ្លាន។ អ្នកសាកទៅធ្វើការឬទៅធ្វើការដោយគ្មានអាហារចូលពោះ៨ ទៅ១២​ម៉ោង អ្នកនឹងប្រហែលជាមិនមែនជាមនុស្សដែលគេចង់មកជិតបំផុតនោះទេ។

៥. ជួយដល់ដំណើរការរំលាយអាហារ
នៅពេលអ្នកទទួលទានដំណេក ដំណើរនៃការរំលាយអាហាររបស់អ្នកមានសភាពយឺត។ វិធីតែមួយ ដើម្បីចាប់ផ្តើមដំណើរការរំលាយអាហាររបស់អ្នកវិញ គឺចាប់ផ្តើជាមួយអាហារពេលព្រឹកមានសុខភាពឲ្យបានត្រឹមត្រូវ។ ធ្វើដូច្នេះ នឹងអនុញ្ញាត្តឲ្យរាងកាយរបស់អ្នកចាប់ផ្តើមដុតបំផ្លាញកាឡូរីតាំងពីព្រលឹម ជាជាងរងចាំដល់ពាក់កណ្តាលថ្ងៃ បន្ទាប់ពីអ្នកពិសារអាហារថ្ងៃត្រង់។

៦. បង្ការការស្រេកឃ្លាន
នៅពេលអ្នកកំពុងលង់លក់ រាងកាយរបស់អ្នកមិនកំពុងដុតបំផ្លាញកាឡូរីបានច្រើននោះទេ។ បើសិនជាអ្នកពន្យារពេលអាហារពេលព្រឹកប្រចាំថ្ងៃរបស់អ្នករហូតដល់អាហារថ្ងៃត្រង់ រាងកាយរបស់អ្នកមិនស្ថិតក្នុងសភាពនៅមានជីវិតទេ ហើយក៏ចាប់ផ្តើមរក្សាទុកកាឡូរី ដោយបង្កើតខ្លាញ់។ ចូរចំណាយពេលទទួលទានអាហារពេលព្រឹកដើម្បីខ្លួនអ្នក ធ្វើដូច្នោះរាងកាយអ្នក មិនគិតថាអ្នកកំពុងស្រេកឃ្លាន និងរក្សាទុកកាឡូរីដែលមិនត្រូវការនោះឡើយ។

៧. ជួយអ្នកកុំឲ្យញ៉ាំច្រើនពេក
បើសិនជាអ្នកអូសបន្លាយពេលវេលារវាងអាហារពេលល្ងាច និង អាហារពេលបន្ទាប់របស់អ្នករាល់ថ្ងៃ តាមធម្មជាតិវាគ្រាន់តែធ្វើឲ្យអ្នកញាំអាហារច្រើនជាងអ្នកគួរញ៉ាំ។ ការឈឺចាប់ព្រោះឃ្លា​ន និងការគិតដល់អាហារពេញ១ព្រឹក នឹងបានត្រឹមធ្វើឲ្យអ្នកញ៉ាំអាហារថ្ងៃត្រង់រឡិបរឡប់, ដោយទទួលទានកាឡូរីច្រើនថែមទៀត ដែលអាចនាំឲ្យអ្នកដុះពោះ និងជួបការលំបាកខាងសុខភាពជាច្រើនទៀត។ ការបង្កើតជម្រើសអាហារឈ្លាសវៃ និងធ្វើតុល្យកម្មកាឡូរី ជាមួយការហាត់ប្រាណ គឺជាទង្វើឆ្លាតវៃសម្រាប់ជីវភាពប្រចាំថ្ងៃរបស់អ្នក។ វិធីនោះ វាមិនធ្វើឲ្យអ្នកចេះតែចង់ញ៉ាំអ្វី ឬអាហារសម្រន់ដែលមិនចាំបាច់ទេ ដែលជាម្លាប់គ្មានសុខភាព ឆាប់ធាត់​ តាមចិត្តចង់ ដែលនឹងបណ្តាលឲ្យអ្នកមិនត្រូវការអាហារូបត្ថម្ភ ត្រឹមត្រូវ។

៨.ជួយបញ្ចុះកូឡេស្តេរ៉ូលអាក្រក់
ទទួលទានអាហារពេលព្រឹករាល់ថ្ងៃ អាចជួយបញ្ចុះសារធាតុកូឡេស្តេរ៉ូល LDL ​ដែលគេស្គាល់ថា កូឡេស្តេរ៉ូលអាក្រក់។ នៅពេលអ្នកមិនទទួលទានអាហារពេលព្រឹក អ្នកកំពុងបង្កើតប្រតិកម្មជាច្រើន នៅខាងក្នុងរាងកាយដូចជា ទី១ អ្នកពន្យឺតដំណើរការរំលាយអាហារ ទី២ ខ្លាញ់ត្រូវបានរក្សាទុកកាន់តែយូរក្នុងខ្លួន ទី៣ អ្នកមានទំនោរកាន់តែខ្ពស់ក្នុងការញ៉ាំច្រើនហួសក្នុងអាហារពេលបន្ទាប់ និងទី៤ អ្នកឡើងទម្ងន់ ហើយកូឡេស្តេរ៉ូល LDL របស់អ្នកកើនឡើង។

៩.​ អាចជួយការពារជម្ងឺទឹកនោមផ្អែមប្រភេទទី២
មានការស្រាវជ្រាវសំខាន់មួយ កំពុងបង្ហាញថា អ្នកអាចការពារជម្ងឺទឹកនោមផ្អែម ដោយគ្រាន់តែទទួលទានអាហារពេលព្រឹកដែលមានសុខភាព។ ក្នុងការសិក្សាមួយ ដែលបានធ្វើកម្មវិធី ១០ឆ្នាំមួយ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា អ្នកដែលបានញ៉ាំអាហារពេលព្រឹកជាទៀងទាត់ បានកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺទឹកនោមផ្អែម ដល់ទៅជិត ៣០%។ ការពន្យល់ដែលអាចទៅរួចមួយសម្រាប់ការស្រាវជ្រាវនេះ គឺការមិនទទួលទានអាហារពេលព្រឹក អាចបណ្តាលឲ្យមានការប្រឆាំងនឹងអាំងស៊ូលីន ដែលជាសារៈសំខាន់នៃជម្ងឺទឹកនោមផ្អែម ប្រភេទទី២។

១០. ញ៉ាំអាហារពេលព្រឹកចុះទម្ងន់
ការសិក្សាជាច្រើន ទាំងលើកុមារ និងមនុស្សពេញវ័យ បានបង្ហាញថា អ្នកទទួលទានអាហារពេលព្រឹក មានទំនោរលម្អៀងទៅមានទម្ងន់ស្រាលជាង អ្នកមិនទទួលទានអាហារពេលព្រឹក។ ហេតុអ្វី? ទ្រឹស្តីមួយ លើកឡើងថា ទទួលទានអាហារពេលព្រឹកដែលមានសុខភាពមួយ អាចកាតបន្ថយការឃ្លានពេញមួយថ្ងៃ និងជួយឲ្យមនុស្សធ្វើការជ្រើសរើសអាហារដែលល្អប្រសើរជាងសម្រាប់អាហារពេលផ្សេងទៀត។ នៅពេលដែលអ្នកគិតថា មិនញ៉ាំអាហារពេលព្រឹកនឹងចុះកាឡូរីច្រើន អ្នកជំនាញពន្យល់ថា នេះមិនមែនជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពនោះទេ។ តាមធម្មតា អ្នកមិនទទួលទានអាហារពេលព្រឹក តែងតែឆាប់ឃ្លាន ហើយពួកគាត់ ពិតជានឹងទទួលទានអាហារថ្ងៃត្រង់កាន់តែច្រើន និងពេញមួយថ្ងៃ ហើយទម្ងន់របស់អ្នក ក៏កាន់តែឡើងតាមនោះដែរ៕