ខេត្តតាកែវ៖ បុរសល្មោភកាមម្នាក់ឃើញប្អូនថ្លៃសាច់សខ្ចី ចាប់អូសដៃនាំរំលោភសេពសន្ថវៈ នៅក្នុងចម្ការល្មុត​ ហើយរឿងរ៉ាវដ៏អាស្រូវមួយនេះ ក៏បែកការដឹងដល់ម្ដាយក្មេក ប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិពាម​ ឃុំកំពង់រាប ស្រុកព្រៃកប្បាស។

មន្ត្រីនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈលើអនីតិជន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ទឹម ទីណា អាយុ២១ឆ្នាំ មុខរបរធ្វើចម្ការ ស្នាក់នៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ស រ អាយុជាង១០ឆ្នាំ (ជាអនីតិជន)។

មន្រ្ដីនគរបាលដដែល បានឲ្យដឹងតាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ជន​សង័្សយដែលជាកូនប្រសារបស់គាត់បាននាំកូនស្រីបង្កើតរបស់គាត់ទៅចាប់រំលោភសេពសន្ថវៈ នៅចម្ការល្មុតមួយកន្លែង ស្ថិតក្នុងភូមិព្រែក​បិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។ បន្ទាប់ពីកើតរឿងអាស្រូវបែបនេះ កូនស្រីរបស់គាត់បានយករឿងរ៉ាវដែលបានកើតឡើងទាំងអម្បាលម៉ានមកប្រាប់គាត់ ទើបគាត់នាំកូនស្រីមកដល់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលតែម្ដង។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួន​ជន​សង័្សយនាំមកសាកសួរតាមជំនាញរបស់ខ្លួន។ នៅពេលនោះ ជនសង័្សយបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានចាប់ក្មេងស្រីរងគ្រោះរំលោភសេពសន្ថវៈ ដូចអ្វីដែលបានចោទប្រកាន់មែន។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ជនរងគញរោះ និងផ្អែកលើចម្លើយសារភាពរបស់ជនសង័្សយផង ទើបសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕