ភ្នំពេញ៖ កម្មវិធីប្រឡងទេពកោសល្យ និងសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent ត្រឡប់មកវិញហើយ! ទទួលស្គាល់ដោយស្ថាប័ន Guinness World Records និងជាកម្មវិធីទូរទស្សន៍ franchise ដ៏មានភាពជោគជ័យបំផុតនៅក្នុងពិភពលោក កម្មវិធី Cambodia’s Got Talent ដែលមាន ១៣ វគ្គនេះ នឹងត្រូវធ្វើ ឡើងនៅ សាល មហោស្រពដ៏ធំសម្បើមចាប់ពីថ្ងៃទី ២៦ មិថុនានេះគឺសាលមហោស្រព NABA ដែលស្ថិតនៅក្នុងណាហ្គាទី ២។ អ្នកដែលឈ្នះ នឹងទទួលបានរង្វាន់ដែលមានទឹកប្រាក់ ១០០ លានរៀល និងក្លាយជាសិល្បករ ឬសិល្បការិនីប្រចាំក្រុមហ៊ុនហង្សមាសគ្រុប ។


នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីពេលថ្មីៗនេះ បានប្រកាសថា NABA ដែលជាសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា គឺជា ទីតាំង ផ្លូវការនៃកម្មវិធី Cambodia’s Got Talent ។ លោក Sean Kneale ដែលជាទីប្រឹក្សាប្រតិបត្តិនៃកម្មវិធី Got Talent ពិភពលោក បានមានប្រសាសន៍ថា ៖«ខ្ញុំសូម ថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅបំផុតដែលក្រុមហ៊ុនណាហ្គាវើលដ៍អនុញ្ញាតឲ្យយើងដំណើរការ និងថតនៅក្នុងសាលមហោស្រព NABA ដ៏អស្ចារ្យនេះ! ខ្ញុំបានទៅសា លមហោស្រព ជាច្រើនជុំវិញពិភពលោក ហើយសាលមហោស្រព NABA គឺជាសាលមហោស្រពលំដាប់ពិភពលោកពិតៗ»។

នាយកគ្រប់គ្រងកម្មវិធីនៃក្រុមហ៊ុនហង្សមាសលោក អ៊ឹង សុខលី បានឲ្យដឹងថា៖«សាលមហោស្រព NABA ដ៏ធំនេះ បានក្លាយជាទីកន្លែងសម្រាប់ការសម្តែងជាតិ និងអន្តរ ជាតិជាច្រើនចាប់តាំងពីបានបើកសម្ពោធកាលពីចុងឆ្នាំមុន ។ ប្រព័ន្ធសំឡេង និងភ្លើងដ៏ទំនើបព្រមទាំងទីតាំងយុទ្ធសាស្ត្ររបស់ NABA បានធ្វើឲ្យ NABA ក្លាយជាទីតាំងដ៏ស័ក្តិ សមបំផុតសម្រាប់កម្មវិធី Cambodia’s Got Talent នេះ» ។ នាយកប្រតិបត្តិផ្នែកទីផ្សារនៃក្រុមហ៊ុនណាហ្គាវើលដ៍ លោក Mike Ngai បានមានប្រសាសន៍ថា ៖«យើងមា នមោទនភាពយ៉ាងខ្លាំងដែលសាលមហោស្រព NABA របស់យើងនឹង ក្លាយជាទីតាំងផ្លូវការនៃកម្មវិធី Cambodia’s Got Talent រដូវកាលទី ២ នេះ ។ ក្នុងនាមជាម ណ្ឌល កម្សាន្តចម្រុះលំដាប់កំពូលមួយប្រចាំតំបន់ យើងតែងតែទន្ទឹង រង់ចាំ សហ ការជាដៃគូដ៏ល្អបែបនេះខ ណៈវានឹងផ្តល់នូវឱកាស ដ៏ល្អសម្រាប់ អ្នកដែ លមា នសមត្ថភាព អាច បង្ហាញទេពកោសល្យពិសេសរបស់ខ្លួននៅលើឆាកអន្តរជាតិ»។

វគ្គ audition ដែលមាន ៦ ថ្ងៃជាប់ៗគ្នា នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA ពីថ្ងៃទី ២៦ ខែមិថុនារហូតដល់ថ្ងៃទី ១ ខែកក្កដា ។ អ្នកប្រកួតទាំងអស់ ត្រូវបង្ហា ញទេ ពកោសល្យ និងសមត្ថភាពរបស់ខ្លួនដើម្បីឈានទៅវគ្គបន្ទាប់! កម្មវិធីនេះ បើកឲ្យសាធារណជនទូទៅអាចចូលទស្សនាដោយសេរី! សូមចូលរួមធ្វើជាសាក្សី និងទះដៃ អប អរដល់បេក្ខជន-បេក្ខនារីដែលអ្នកពេញចិត្តដើម្បីឲ្យពួកគាត់អាចឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ! កម្មវិធីនេះ មានការចូលរួមអត្ថាធិប្បាយពីពិធីករវោហារមិនចេះរីងស្ងួត លោកជា វិបុល និងលោកសាន វិសាល ចំណែកគណកម្មការ រួមមានកំពូលតារាចម្រៀងព្រាប សុវត្ថិ អ្នកនាង ខាត់ សុឃីម និងកំពូលតារាកំប្លែងនាយកុយ និងនាយក្រឹម ។ NABA មានកៅអីសរុប ២,០០០ សម្រាប់វគ្គ audition នីមួយៗ! មកមុន បានមុន ចាប់ពីម៉ោង ១ រសៀលរហូតដល់ម៉ោង ៩ យប់រៀងរាល់ថ្ងៃ ពីថ្ងៃទី ២៦ មិថុនា ដល់ថ្ងៃទី ១ កក្កដានៅសាលមហោស្រព NABA ។ សាលមហោស្រព NABA មានទីតាំងនៅជាន់ទី ២ ណាហ្គាទី ២ ទល់មុខភោជនីយដ្ឋានប៊ុហ្វេអន្តរជាតិ 2Pangea ។ លោកអ្នក អាចចតរថយន្តនៅអាគារសណ្ឋាគារណាហ្គាទី ២ ដោយឥតគិតថ្លៃ ។ ១៣ វគ្គផ្សេងទៀតនៃរដូវកាលនេះ នឹងត្រូវផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស រៀងរាល់ ថ្ងៃអា ទិត្យនៅម៉ោង ៨ យប់ ចាប់ពីថ្ងៃទី ១២ សីហា រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកាដែលមានការផ្សាយវគ្គ audition វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ។ សូមតាមដាន និងជួបគ្នានៅសាលមហោស្រព NABA នៅណាហ្គាទី ២ ។ ធានាថា ពិតជាអស្ចារ្យ៕