សិល្បៈ៖ បន្ទាប់ពីចំណាយពេល ព្រមទាំងថវិការមួយចំនួន ក្នុងការផលិត MV បទចម្រៀងថ្មី ទីបំផុតតារាសម្ដែងរូបសង្ហា ដែលវិវឌ្ឍន៍ខ្លួនទៅជាតារាចម្រៀង និង ដឹកនាំសម្ដែង លោក សុខ ដែន បានបង្ហាញវីដអូ Trailer បទចម្រៀងថ្មីមួយបទមានចំណងជើងថា «នៅស្រឡាញ់តែមិនអាចវិលវិញ» ។

សូមបញ្ជាក់ដែរថា លោក សុខ ដែន ជាតារាសម្ដែងម្នាក់ ដែលវិវឌ្ឍពីអ្នកក្បាច់គុណបុរាណខ្មែរ និង ហ្វ៊ីដូ ។ ឆ្នាំ ១៩៩៧ លោកគឺជាកីឡាករកាយសម្ព័ន្ធ និងជាប់ជាជម្រើសជាតិផ្នែកកាយសម្ព័ន្ធ នៅឆ្នាំ ២០០០ ព្រមទាំងមានឱកាសបានទៅប្រកួតតំណាងជាតិ នៅឆ្នាំ ២០០៦ ។

ក្រៅពីថតភាពយន្តនៅមានថត MV ជាច្រើនទៀត ដូចជាបទ «ប្រពន្ធរត់ចោល» បានធ្វើឱ្យលោកទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ការសម្ដែងក្នុងបទនេះដែរ គែបន្ទាប់ពីលោកឈប់សម្រាករយៈពេល ៣ឆ្នាំ ទៅបម្រើការងាររាជការ ៕
សហការី KBN