កំពង់ធំ៖ពុទ្ធកសមាគមកម្ពុជរដ្ឋក្រោមការជួយឧត្ថម្ភទាំងស្រុងពី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានរៀបចំកម្មវិធីអប់រំតាមរយៈ ព្រះពុទ្ធសនាជា លើទី៨សម្រាប់ខេត្តកំពង់ធំដល់សិស្សានុសិស្សក្នុងស្រុកកំពង់ស្វាយដើម្បីផ្ដល់ចំណេះដឹងទូទៅដើម្បីពង្រឹងសម្ថភាព និង សម្រាប់ការរៀបចំអនាគត របស់ពួកគេ ពិសេសការ ផ្ដល់ការយល់ដឹងអំពីគុណមាត បិតា ។


កម្មវិធនេះប្រារព្វធ្វើនៅថ្ងៃទី២៤មថុនាឆ្នាំ២០១៨ក្នុងបរិវេណវត្ត មុនីរង្សី ហៅវត្តថ្មី ក្នុងឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំដែលសិស្សានុសិស្សចូលរួមចំនួន ជាង២ពាន់នាក់មកពីវិទ្យាល័យនិង អនុវិទ្យាល័យទូទាំងស្រុកកំពង់ស្វាយ។
ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងនូវកា រកោតសរសើរនិងការគាំទ្រ យ៉ាងពេញទំហឹងចំពោះកម្មវិអំ ធីអប់រំនឹះនិងបានចាត់ទុក ថាគឺជាការរួមចំណែកមួយ ផ្នែក យ៉ាងធំក្នុងការអប់រំសិស្សា នុសិស្សឱ្យមានទុនបន្ថែមសម្រាប់កសាងខ្លួនឲ្យសក្តិសមជាធនធានមនុស្សប្រកដោយសមត្ថភាពនិងមានគុណតម្លៃក្នុសង្គមជាតិ។
ពិសេសទៀតនោះគឺដើម្បីតម្រង់ទិសឲ្យពួកគេចេញផុតពីអំពើជាឧបាយមុខគ្រប់យ៉ាង ហើយក្នុងនោះរួមទាំងបញ្ហាគ្រឿងញាណដែលសង្គមកំពុងស្អប់ខ្ពើមមិនរាប់រកនោះផងដែរ។

លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូមានប្រសាសន៍ថា÷ការធ្វើខ្លួនឱ្យមានការរស់នៅប្រកបដោយសិលធ៌ម ចរិយាធ៌មល្អ និងការដឹងគុណទោសគឺ ជាករណីកិច្ចដែលម នុស្សគ្រប់ ៗរូបត្រូវប្រកាន់ឲ្យខ្ជាប់ខ្ជួនទើបជីវិតរស់នៅប្រកបដោយសុភមង្គល ថ្លៃថ្នូរនិងមានប្រយោជន៍ សម្រាប់គ្រួសារ និង សង្គមជាតិនោះគឺជាកូនល្អ សិស្សល្អ និងមនុស្សល្អ។តាម រយៈកម្មវធីអប់រំនេះដែរនឹងជួយឲ្យសិស្សានុសិស្សទាំងអស់អាចតម្រង់ទិសដោយខ្លួនឯងដោយផ្ដោតជាចំបងចំពោះការរៀនសូត្រនិងអាចឲ្យគេដឹងកាន់តែច្បាស់ពីតម្លៃនៃគុណរបស់មាតា បិតាដែលបានខិតខំចិញ្ចឹមបីបាច់របស់ពួកគេនោះផងដែរ។

សម្ដេចព្រះពិជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និង សម្ដេចឧត្ដមចរិយា ឈឹង ប៊ុនឈា អគារធិការរងពុទ្ធិកៈសិក្សាជាតិមានសង្ឃដិកាថា៖« កម្មវីធីទស្ស នទា នព្រះពុទ្ធសាសនានេះមានសារៈសំខាន់ណាស់សម្រាប់យុវវ័យដែលស្ថិតក្នុងវ័យកំពុងសិក្សាព្រោះអាចជួយឲ្យសិស្សានុសិស្សយើងបានយល់ដឹងពីតម្លៃនៃសិក្សារៀនសូត្រ បុណ្យបាប គុណទោសនិងអាក្រក់ល្អ។ ពិសេសគឺការជ្រើសក្នុងការសេពគប់មិត្តតើគប្បីត្រូវមានមិត្តរភក្ត្រររៀបណា ដែលនាំមកនូវប្រយោជន៍ តម្លៃសេចក្ដីថ្លៃថ្នូរនងមិននាំគ្រោះភ័យដល់ខ្លួន។មួយចំណែកទៀតកម្មវិធីនេះក៏បានបញ្ជាក់និងដើម្បីបំផុសស្មារតីយុវជនដែលជាទពាំងស្នងឬស្សីឲ្យមានការភ្ញាក់រលឹកនិងចូលរូមថែរក្សាការពារនិងលើកស្ទួយតម្លៃវប្បធ៌ម និង សិលធ៌មសង្គមខ្មែរដ៏ផូរផង់ឲ្យកាន់តែល្អប្រសើរនិងគង់វង្សថែមទៀតឲ្យសកត្តិជាប្រជាជាតិមួយដែលមានវប្បធ៌មថ្កុំថ្កើនខ្ពង់ខ្ពស់នោះផងដែរ៕