មិនធម្មតាមែន! ទើបបញ្ចេញនិងបញ្ជាក់ពីពេលវេលាចាក់ភាពយន្តភាគខ្មែរថ្មីរឿង ‘’ផ្កាថ្ម’’ មិនបាន ប៉ុន្មានផង ពេលនេះហង្សមាសបានបញ្ចេញពេលវេលាចាក់ផ្សាយនូវរឿងភាគខ្មែរមួយទៀតដែលគ្រប់ គ្នាកំពុងទន្ទឹងរង់ចាំគឺរឿង ‘’កូនពស់កេងកង’’។

គ្រាន់តែបញ្ចេញ Poster ដំបូងភ្លាមក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីរឿងភាគខ្មែរបុរាណដំបូង របស់ស្ថានីយ៍ទូរទស្សន៍ដ៏ពេញនិយមមួយនេះ។ មិនមែនលំៗឯណា ទាំងតួអង្គ ទាំងសម្លៀកបំពាក់ មើលទៅពិតជាប្រណីតណាស់។ ពេលនេះទាំងរឿងសម័យ (ផ្កាថ្ម) និងរឿងបុរាណ (កូនពស់កេងកង) ទំនងប្រហែលអាចនឹងចាក់ដំណាលគ្នាក៏ថាបាន។

ហង្សមាសបានប្រមូលយកការគាំទ្រ យ៉ាងលើសលប់ លើផ្នែកភាពយន្តភាគខ្មែរ ដោយបានខំប្រឹងផលិតខ្សែភាពយន្តភាគខ្មែរជាច្រើន បន្តបន្ទាប់ដែលរឿងភាគមួយៗ សុទ្ធតែមានគុណភាព មិនចាញ់ប្រទេសជិតខាងឡើយ៕