ភ្នំពេញ៖ នា​រី​ម្នាក់​បាន​ទុក​ចិត្តអនាគត​ប្អូនថ្លៃឱ្យឌុប​ទៅ​លេងម្តាយមីង​នៅឯខេត្ត ​លុះមាន​ឱកាស​ល្អ​ បានឌុប​បងថ្លៃ​ឡើង​ ផ្ទះ​សំណាក់​បង្ខំ​រំលោភ​សម្រេចបាន ២ដង​នួន​ល្អង​ប្រាប់​គូ​ដណ្ដឹង​ ប្តឹង​សមត្ថកិច្ច​តាម​ចាប់​បាន​សម្រេច​ កាលវេលាម៉ោង​៥ល្ងេច​ ថ្ងៃទី​២១​ ខែមិថុនា ​ឆ្នាំ​២០១៨​ នៅ​កន្លែង​វង់​ល្បែង​ ក្នុង​បុរី​ ញ្ញូថោន​ ដែល​ស្ថិត​នៅ​ភូមិ​អង្គ​សង្កាត់​ចោមចៅ​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ជនសង្ស័យ​មានឈ្មោះ​ ជាតិ​ ចាន់លីម ​ភេទ​ប្រុស ​អាយុ​ ២៦ឆ្នាំ ​ស្នាក់នៅ​បន្ទប់ជួល​ម្តាយ​មីង​ ភូមិ​អង្គ ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ នារី​រងគ្រោះ​មិន​បានប្រាប់​ឈ្មោះ​ អាយុជាង ​២០ឆ្នាំ​ មុខរបរ​រៀនកែសម្ផស្ស​​ ស្នាក់​នៅ​សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សីកែវ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ តាកែវ​។

តាម​ប្រភព​ព័ត៌មាន​ពី​គូ​ដណ្តឹង​នារី​រងគ្រោះ​បាន​និយាយ​ប្រាប់​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ នៅ​​វេលា​ម៉ោង​១២និង​៣០នាទីថ្ងៃ​​ទី​១៣ ខែ​មិថុនា ​ឆ្នាំ​២០១៨​ ​​បានទូរស័ព្ទ​ហៅ​ជនសង្ស័យ​ដែល​ត្រូវ​ជាប្អូន​គូ​ដណ្តឹង​របស់នាង (តែឪពុកជាមួយ​ ម្ដាយ​ផ្សេង​គ្នា) ឱ្យប្អូនថ្លៃឌុប​ទៅ​លេងម្តាយមីង​ ត្រូវ​ជា​ម្ដាយ​របស់ជន​សង្ស័យ​ នៅខេត្ត​កំពង់​ស្ពឺ​ ។

លុះបន្ទាប់មក​ប្អូន​ថ្លៃ​របស់​នាង​ ឌុប​បានពាក់​កណ្តាល​ផ្លូវ​ ដោយ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​ ទាំង​២បានឈប់ទិញ​អាវភ្លៀង​ និង​ទិញ​បាយ​ទុក​ហូប​ លុះមកដល់មុខ​ផ្ទះ​សំណាក់​ សន្តិភាព ​នៅម្តុំ​អូដឹម​ ជន​សង្ស័យ​ត្រូវ​ជាប្អូន​គូ​ដណ្តឹង​បាន​ឌុប​ចូលផ្ទះ​ សំណាក់​ ហើយ​ប្រាប់​នាង​ថា​ ចូល​ជ្រក​ភ្លៀង​ ហូបបាយ​សិន​ចាំ​បន្ត​ដំណើរ​ទៀត​ ក៏បាន​នាំគ្នា​ឡើង​ផ្ទះ​សំណាក់​ ។ បន្ទាប់​មក​បាន​ហូប​បាយ​ រួច​ហើយ​ ស្រាប់​តែ​ជន​សង្ស័យ​ត្រូវ​ជាប្អូន​គូ​ដណ្តឹង​ បាន​ចាប់​ផ្តួល​ ហើយ​នាង​ស្រែក​ តែ​ជន​សង្ស័យ​ខាងលើ​ បាន​ច្របាច់​ក​ នាងថែមទាំង​គំរាម​សំលាប​ទើបនាង​មិនហ៊ានស្រែក​ ហើយ​បានរំលោភ​សម្រេច ​ចំនួន ​២ដង ​ហើយ​មិន​ជូន​ទៅផ្ទះ​មីង​នោះឡើយ​ ដោយ​ឱ្យ​ម៉ូតូ​ឌុប​មួយ​ទៀត​ ជូនជំនួស​ហើយនាងបានត្រឡប់ទៅ​ផ្ទះ​នាងវិញ ។

លុះនៅ​ថ្ងៃទី​១៤ ខែមិថុនា ​រំលងបាន​មួយ​ថ្ងៃ​ នាង​បានដាច់ចិត្ត​ ប្រាប់​ទៅ​គូ​ដណ្តឹង​នាង​នៅរឿងរ៉ាវទាំង​អស់នោះ​តែ​ម្តង​ ។ ប្រភព​ព័ត៌មាន​ពី​នារី​រងគ្រោះ​បាន​បន្ត​ទៀត​ថា​ ខណៈ​ពេល​ដែល​គូ​ដណ្ដឹង​នាង​ដឹង​ហើយ​ បាន​ទៅ​ប្តឹងសមត្ថកិច្ច​ ប៉ុស្តិ៍​នគរបាល​ដើម្បី​ឱ្យសមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាងលើ​ យកមក​ផ្តន្ទាទោសតាម​ច្បាប់​ តែ​នាង​ មិន​ចាំ​ទី​តាំង​កើត​ហេតុ​ សមត្ថកិច្ច​មិន​ទាន់​ទទួល​ពាក្យ​បណ្តឹង​ជនរងគ្រោះ​ឡើយ​ តែ​សមត្ថកិច្ច​ដឹក​ជនរងគ្រោះ​ដើររក​ទី​តាំង​កើត​ហេតុ​តែ​រក​ ពុំឃើញ​ឡើយ​។

លុះនៅ​វេលា​ម៉ោង​កើត​ហេតុ​ គូ​ដណ្ដឹង​នាង​បាន​ឃើញ​ជនសង្ស័យ​ត្រូវ​ជាប្អូន​ ឪពុក​ជា​មួយ​ ម្ដាយផ្សេងគ្នា កំពុង​លេង​ បុក​ ប៊ីយានៅក្នុង​បុរី​ខាងលើ​ ហើយ​ទូរស័ព្ទហៅ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាងលើ​ភ្លាម​ៗ​ផងដែរ ​។

ក្រោយ​ពេល​កើត​ហេតុ​ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាងលើ​ហើយ​ សមត្ថកិច្ច​សាកសួរ​ទៅ​ជន​សង្ស័យ​ខាងលើ​ ដោយ​មិន​បាន​សារភាព​ថា​ខ្លួន​បាន​ចាប់​រំលោភ​លើ​នារី​រងគ្រោះ​ឡើយ ដោយ​ឆ្លើយ​ថា​ ខ្លួន​ត្រូវ​​ជនរងគ្រោះទូរស័ព្ទ​ហៅ​មក​ផ្ទះ​សំណាក់​ដោយ​មិន​ចាប់​បង្ខំ​ទេ​ គឺ​ព្រម​ព្រៀង​ជាមួយ​គ្នា​ ។ លុះបន្ទាប់មក​ម្ដាយ​មីង​ ជនសង្ស័យ​សុំសម្របសម្រួល​ ដោះស្រាយ​សង​ជំងឺ​ចិត្ត​ នារី​រងគ្រោះ​ទាមទារ​ចំនួន ​៣០០០ដុល្លារ​ តែ​ម្តាយ​មីង​គ្មាន​លទ្ធភាព​សង​ ហើយ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ ព្រហ្ម​ទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់​ការ​បន្ត​​ ៕