សិល្បៈ៖ ជាទូទៅក្នុងពិភពសិល្បៈ កម្រមានតារាណា ហ៊ានទម្លាយប្រវត្តិមិនល្អ របស់ខ្លួនឲ្យទស្សនិកជន បានដឹងខ្លាំងណាស់ ព្រោះអាចនឹងប៉ះពាល់ ដល់ប្រជាប្រិយភាពរបស់ខ្លួន ដែលខំសាង។ តួយ៉ាងចំពោះម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក សាន ផានិត បែរជាមិនមានភាពអៀនខ្មាស ដោយព្រមស្រែកប្រកាស កកាយពីប្រវត្តិរបស់ខ្លួនថា លោកធ្លាប់ជាក្មេង ដើរប្រមូលសម្រាមតាមផ្ទះគេ ។

នេះបើយោងតាមរូបភាព នឹងសារលោកតារាចម្រៀងជើងចាស់ រូបនេះបានបង្ហោះ ដោយពោលថា៖ « ខ្ញុំដើរទៅសុំពួកគាត់ថត ខ្ញុំអោយគាត់ម្នាក់១០០០០រ ប្អូនអាវក្រហមសួរខ្ញុំថា ម៉េចបានបងថតជាមួយខ្ញុំ ខ្ញុំឆ្លើយតបវិញ មកពីបងធ្លាប់ជាក្មេងម្នាក់ក្នុងចំណោម ពួកប្អូនកាលពីបងមក តាមរយៈការរៀបរាប់ របស់តារាប្រុសនេះ បានឲ្យដឹងថា ទម្រាំតែលោកឈានជើង មកដល់ចំណុចមួយនេះ គឺពិតជាមិនងាយស្រួលឡើយ ៕