សិល្បៈ៖ ប្រិយមិត្តជាច្រើន បានជ្រាបហើយថា លោក សាវិន ហ្វីលីព ជាតារាសម្តែងមួយ ដែលមានឈ្មោះបោះសម្លេង នៅក្នុងប្រទេសយើង លោក ហ្វីលីព មិនត្រឹមតែជាតារាសម្តែងនោះទេ លោកតែងតែលេចមុខមាត់ ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់សង្គមច្រើនទៀតផង។

តួយ៉ាងកាលពីមុននេះបន្តិច លោកក៏បានបង្ហោះរូបភាព បង្ហាញពីរូបរាងកាលពីនៅកម្លោះ ជាមួយសម្រស់ដ៏ស្រស់សង្ហា ដែលមើលទៅ មិនចាញ់តារាបរទេសប៉ុន្មាននោះទេ។ ជាក់ស្ដែងគ្រាន់តែឃើញ រូបភាពទាំងនេះភ្លាម ក៏មានទស្សនិកជន អ្នកគាំទ្រលាន់មាត់ សរសើរថា ទោះមានវ័យចាស់វស្សា ក៏តារារូបនេះ នៅតែអាចរក្សារូបរាង ឲ្យស្រស់ស្អាតបានដដែល។

ខណៈបង្ហោះរូបភាពរបស់ខ្លួននោះ លោក សាវិន ហ្វីលីព បានសរសេរថា “ល្ងាចនេះមកលេងផ្ទះម៉ែ បានឃេីញរូបថតច្រេីនសន្លឹក កាលពី២១ឆ្នាំមុន ដោយចៃដន្យ រូបទាំងនេះថតក្នុងឆ្នាំ១៩៩៧ គឺពេលដែលខ្ញុំចាកចេញ ពីពិភពសម្ដែងភាពយន្តជាលេីកដំបូង ដេីម្បីទៅបន្តការសិក្សាក្នុងប្រទេសសិង្ហបូរី។ កាលណោះម៉ែនិយាយប្រាប់ថា កេីតមកជាកូនប្រុស គឺត្រូវតែមានចំណេះដឹង បន្ថែមលេីរូបរាងកាយសង្ហានោះ ពិតជាប្រសេីរបំផុត ព្រោះសំរស់មិនស្ថិតស្ថេរទ្បេីយ។ ពេលវេលាពិតជាលឿនមែន ព្រោះពេលនេះខ្ញុំមានអាយុជិត៥០ឆ្នាំហេីយ។ ខ្ញុំពេញចិត្តនៅអ្វីដែលខ្ញុំកំពុងធ្វេី ដោយមានការគាំទ្រពីក្រុមគ្រួសារ ដ៏កក់ក្ដៅតូចមួយរបស់ខ្ញុំ។”