សិល្បៈ៖ មុននេះ ម្ចាស់បទ «អូនទៅភ្នំពេញ» លោក មូន ម៉ារ៉ា បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបញ្ចេញ បទចម្រៀងដំបូងរបស់លោក ក្រោយពេលសម្រាកជាច្រើនឆ្នាំមកហើយ ។

ជាការពិតណាស់ អតីតកំពូលតារាចម្រៀង ដែលល្បីល្បាញខ្លាំង ក្នុងអំឡុងឆ្នាំ ២០០០ ខាងលើនេះ បានឈប់សម្រាកពីសិល្បៈចម្រៀង ដោយទៅរស់នៅក្រៅប្រទេស និងបានត្រឡប់មកវិញ ជាមួយការងារថ្មី ជាអ្នកដឹកនាំថតស្ពតក្នុងទូរទស្សន៍រស្មីហង្សមាស រហូតមកដល់ពេលនេះ លោក មូន ម៉ារ៉ា ក៏បានសម្រេចចិត្ត ប្រឡូកចូលក្នុងសិល្បៈចម្រៀងម្ដងទៀត ជាមួយបទចម្រៀងមួយបទក្រោមចំណងជើងថា «លើកទូរស័ព្ទទៅអូន» ជាស្នាដៃនិពន្ធបទភ្លេងថ្មី ហើយអ្វីដែលកាន់តែពិសេសថែមទៀត បទចម្រៀងមួយបទនេះ ជាស្នាដៃនិពន្ធរបស់ អ្នកនាង អេង អ៊ីតា ភរិយារបស់លោក មូន ម៉ារ៉ា ផ្ទាល់តែម្ដង ។

ចង់ដឹងថា បទថ្មីរបស់លោក មូន ម៉ារ៉ា ពិរោះយ៉ាងណា សូមស្ដាប់ទាំងអស់គ្នា ៕
សហការី KBN