ដង្ហើមអាក្រក់ ឬក្លិនស្អុយមាត់ ឬជម្ងឺស្អុយមាត់ គឺជាបញ្ហាទូទៅមួយ ហើយជារឿយៗធ្វើឲ្យ អាម៉ាស់ណាស់។ អ្នកពិតជាខ្មាសអៀនខ្លួនឯងខ្លាំងណាស់​ ហើយក៏អស់ទំនុកចិត្តផងដែរ នៅពេល​ដែលអ្នកជុំវិញអ្នក ឬគូរស្នេហ៍អ្នកប្រាប់ថា៖ «អ្នកស្អុយមាត់ណាស់!»។ លើសពីនោះ សូម្បីតែដើម្បីសុជីវធម៌ អ្នកត្រូវបង្ខំចិត្តខ្ទប់មាត់ ពេលកំពុងប្រាស្រ័យទាក់ទងជាមួយអ្នកណាម្នាក់ក្តី ក៏ការខ្មាស់អៀននោះ មិនត្រូវបានរំសាយឡើយ។ បទពិសោធន៍នេះ ត្រូវបានសង្គមមើលឃើញថា ជាសីលធម៌ សុខភាពមាត់ធ្មេញ គួរត្រូវដោះស្រាយ។

ហេតុផលរួមបំផុតមួយ នៃក្លិនមាត់​គឺបណ្តាលមកពីកាកសំណល់អាហារ​ដែល​យើងទទួលទាន វា​នៅសេសសល់នៅចន្លោះធ្មេញ ត្រូវ​បាន​បាក់តេរីបំបែក ហើយការរលាយចូលគ្នានៃបាក់តេរី និងកាកសំណល់ដែលផុយរលួយនោះ បានបង្កើតជាក្លិន​ដែលគួរឲ្យ​ស្ងប់នោះ។ ដូច្នេះនៅពេលសម្អាតធ្មេញរបស់អ្នក អ្នកមិនត្រូវសម្អាតអណ្តាតរបស់អ្នកនោះទេ ព្រោះការស្អុយមាត់នេះ ក៏មានចំណែករួមពីបាក់តេរី ដែលរស់នៅក្នុងមាត់ដែរ ជាពិសេសនៅលើអណ្តាត​។ ក្លិនស្អុយមាត់ ចាប់ផ្តើមពីក្នុងមាត់លើ​អណ្តាត និងក្រោមអញ្ចាញធ្មេញ។ ពេលខ្លះក្លិនស្អុយនោះ គឹទាក់ទងនឹងបញ្ហាប្រភេទខ្លះនៅក្នុងពោះ។ អ្នកដែលមានបញ្ហាទល់លាមកជាប្រចាំជារឿយៗ ក៏កើតក្លិនស្អុយមាត់ដែរ។

មូលហេតុធំៗនៃក្លិនស្អុយមាត់គឺមកពី ខ្សោយការរំលាយអាហារ,​ អត់ដុសធ្មេញ, មានជម្ងឺពោះវៀន, រលាកធ្មេញ, ជម្ងឺអញ្ចាញធ្មេញ, ខ្វះជាតិស័ង្កសី, ខ្វះជាតិទឹក, ឈឺមាត់, ជក់បារី, និងកម្ទេចអាហារ ជាពិសេសអាហារដែលសម្បូរជាតិប្រូតេអីន។

តើអ្វីជាជម្រើសព្យាបាលការស្អុយមាត់?

បើសិនជាក្លិនដង្ហើមអ្នកនៅតែកើនឡើងមិនឈប់ ការសម្អាតធ្មេញ អាចដោះស្រាយបញ្ហានេះបាន។ បើសិនជាអ្នកមានជម្ងឺអញ្ចាញធ្មេញ អ្នកចាំចាប់ត្រូវតែធ្វើការសម្អាតធ្មេញល្អិតល្អន់។ ការព្យាបាលបញ្ហាដែលលាក់ក្នុងខ្លួន ដូចជាជម្ងឺក្រលៀន ក៏អាចជួយឲ្យក្លិនដង្ហើមអ្នកប្រសើរឡើងដែរ។ គ្រូពេទ្យធ្មេញរបស់អ្នក អាចផ្តល់កាណែនាំឲ្យអ្នកប្រើផលិតផលទឹកហាត់សិប្បនិម្មិត្តិ និងផឹកទឹកឲ្យច្រើន បើសិនជាមាត់ស្ងួតរបស់អ្នក បណ្តាលឲ្យមានក្លិនស្អុយនោះ។

តើធ្វើយ៉ាងណាទើបខ្ញុំអាចការពារក្លិនស្អុយនោះបាន?

អ្នកគួរដុសធ្មេញ ឬប្រើខ្សែសម្អាតធ្មេញអ្នក ពីរឬច្រើនដងរាល់ថ្ងៃ បន្ទាប់ពីទទួលទានអាហារ។ ទម្លាប់នេះ មិនត្រឹមតែកាត់បន្ថយដង្ហើមអាក្រក់ទេ ប៉ុន្តែថែមទាំងការពារថែមទៀត។ ប្រើទឹកខ្ពុលមាត់ប្រឆាំងសរីរាង្ករាល់ថ្ងៃ ដើម្បីសម្លាប់បាក់តេរី កុំលេបវា រួចខ្ជាក់ចេញបន្ទាប់ពីខ្ពុលរយៈពេល១០ទី១៥វិនាទី។ ចៀសវាងទឹកខ្ពុលមាត់មានជាតិអាល់កុល ព្រោះវាអាចធ្វើឲ្យមាត់អ្នកស្ងួតដែលបង្កជាក្លិនដង្ហើមស្អុយ។ ច្រាសដុសធ្មេញ ឬប្រដាប់កោសអណ្តាតក៏អាចជួយសម្អាតបាក់តេរីដែរ។

ដូរច្រាសដុសធ្មេញថ្មីបីខែម្តង និងកំណត់ពេលសម្អាតធ្មេញ និងពិនិត្យធ្មេញ៦ខែម្តង។ មាត់សើមជានិច្ច ជារឿយៗអាចជួយកម្ចាត់ឬការពារក្លិនដង្ហើមបាន។ ផឹកទឹក ដើម្បីជម្រះកម្ទេចអាហារចេញ និងធ្វើឲ្យមាត់អ្នកសើម។
អ្នកអាចពិសារទឹកផ្លែឈើទាំងឡាយ ប៉ុន្តែចៀសវាកាហ្វេ និងភេសជ្ជៈជាតិកាបូន។ បើសិនអ្នកជក់បារី ឈប់ជក់បារី ញ៉ាំស្ករកៅស៊ូ ឬថ្នាំបៀមបំបាត់ក្លិន ប៉ុន្តែក្នុងករណីក្លិនចង្រៃនោះ នៅតែញាំញីអ្នកទៀត អ្នកត្រូវជួបគ្រូពេទ្យជាថ្មី៕