ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្មងការដ្ឋាននគរបានជាតិចេញសេចក្តីថ្លែង ការរួមព្រមាន ចាត់វិធានការ តាមផ្លូវ ច្បាប់ដល់បណ្តាក្រុមហ៊ុនណាធ្វើការផ្សព្វផ្សាយ ជួញដូរ កាសអេឡិចត្រូនិកដែលមិនមានអាជ្ញាប័ណ្ណពីអជ្ញាធរ ព្រោះបានធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ សាធារណជននិងសង្គមកម្ពុជា។នេះបើតាមធនាគារជាតិនៃកម្ពុជា។

យោងតាមសេចក្តីថ្លែងការរួម ដែលចេញដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៩ មិថុនាបានឱ្យដឹងថាថ្មីៗកន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ច បានសង្កេតឃើញថា មានការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរទូទាត់ កាសអេឡិចត្រូនិក ដូជា KH Coin, Suncoin, K coin, One-coin, Forex coin និងកាសអេឡិចត្រូនិក ប្រហាក់ប្រហែលយ៉ាងសកម្ម នៅក្នុងប្រទេសកម្ពុជា។អាជ្ញាធរមានសមត្ថកិច្ចសូមបញ្ជាក់ថា ការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច គឺជាសកម្មភាពខុសច្បាប់។

បើយោងតាមសេចក្តីថ្លែងការ ការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់កាសអេឡិចត្រូនិក ដូចជា KH Coin, Suncoin, K coin, One-coin, Forex coin និងកាសអេឡិចត្រូនិក ប្រហាក់ប្រហែលដែលមិនមានការគ្រប់គ្រងពីអាជ្ញាធរមានសមត្ថកិច្ច នឹងបង្កហានិភ័យធ្ងន់ធ្ងរដល់សាធារណជន និងសង្គម ទំាង មូលដូចជា ចេញផ្សាយដោយពុំមានវត្ថុធានាសងត្រលប់មកវិញនោះឡើយ, ទទួលរងការខាតបង់លើការវិនិយោគ ដោយសារតែតម្លៃចារឹករ បស់កាសអេ ឡិចត្រូនិក ប្រែប្រួលគ្មានមូលដ្ឋានច្បាស់លាស់, ប្រឈមនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងធ្វើឱ្យបាត់បង់មូលនិធិ ដោយសារការលួចចូលទៅក្នុងប្រព័ន្ធ,ពុំ មានយន្តការការពារផលប្រយោជន៍អតិថិជន អ្នកប្រើប្រាស់ កាសអេឡិចត្រូនិក ជាជនអនាមិក ពុំមានការសម្គាល់អត្តសញ្ញាណ ឬ សាវតារបស់ អ្នកប្រើ ប្រាស់បានច្បាស់លាស់គឺជាហានិភ័យក្នុងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

សេចក្តីថ្លែងការដដែលលើកឡើងដូច្នេះថា «ស្ថិតក្នុងដំណាក់កាលនេះ អាជ្ញាធរ មានសមត្ថកិច្ច សូមអំពាវនាវដល់សាធារណជន ទំាងអស់មេត្តាប្រុង ប្រយ័ត្ន ចំពោះការឃោសនាផ្សព្វផ្សាយកៀរគរប្រមូលមូលនិធិ និងធ្វើប្រតិបត្តិការទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដែលមិនមានអាជ្ញា ប័ណ្ណពីអាជ្ញាធរ មានសមត្ថកិច្ច។បុគ្គលឬ នីតិបុគ្គលណាដែលធ្វើការឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ ធ្វើប្រតិបត្តិការទិញ លក់ជួញដូរ ទូទាត់កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ចនឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

អគ្គនាយកគណកម្មការមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ មានប្រសាសន៍ថា សេចក្តីថ្លែងការរួមរវាងទំាង៣ខាងលើនេះ ទើបតែមានលើកទី១ ហើយ មានគោលបំណងដើម្បីបង្ការកុំឱ្យពលរដ្ឋចេញបោកក្រុមហ៊ុនដែលរកស៊ីពាក់ព័ន្ធការជួញដូរ កាសអេឡិចត្រូនិកឬការជួញ ដូរមានលក្ខណៈប្រ ហាក់ ប្រហែលកាសអេឡិចត្រូនិក៕