សិល្បៈ៖ ការងារប្រចាំថ្ងៃ របស់តារាសម្ដែងសម្ដីផ្អែម ដែលនិយមដើរតួកម្សត់ កញ្ញា នី មុន្នីនាថ កំពុងតែមានការ មមាញឹកខ្លាំងមែនទែន នារយៈពេលចុងក្រោយនេះ ជាមួយការថតភាពយន្ត តូចធំជាច្រើន។ ប៉ុន្តែទោះបី មានការរវល់ខ្លាំងយ៉ាងណា ក៏កញ្ញារូបស្រស់ម្នាក់នេះ នៅតែឆ្លៀតពេលទំនេរ មកសួរសុខទុក្ខកុមារដែល គ ថ្លង់ អមជាមួយអំណោយ សម្រាប់ជាការលើកទឹកចិត្ត ដល់ក្មេងៗទាំងនោះទៀតផង។

ជាមួយគ្នានោះ កញ្ញាក៏មិនភ្លេចថ្លែងនូវ ពាក្យអរគុណចំពោះម្ចាស់ហាងមួយចំនួន ដែលបានចូលរួមបរិច្ចាគ ជួយដល់កុមារគ ថ្លង់ទាំងនេះ ដោយកញ្ញាបានសរសេរថា “នាងខ្ញុំជំនួសមុខអោយលោកគ្រូ​ អ្នកគ្រូ​ប្អូនៗ​ជនពិការ​ និងគរថ្លង់ សូមអរគុណយ៉ាងខ្លាំងទៅដល់ លោកឧកញា តូនី​ ហាងកាហ្វេរ ​Xeno ហាង R&M Printing and Wedding gift ហាងនំCake Away ប្អូនស្រីរត្ននិងណារ៉ា​ នូណា​ និង​thavath រួមជាមួយនិងបងប្អូន ដែលនាងខ្ញុំមិនបានរៀបរាប់ឈ្មោះមួយចំនួន ដែលចូលរួមផ្តល់ជាថវិការ​ សម្ភារៈ​ និងពេលវេលាទៅដល់ប្អូនៗជនពិការ​ និងគរថ្លង់​ចំនួន210នាក់។ នាងខ្ញុំសូមអរគុណ នឹងជូនពរអោយលោកទាំងអស់ ជួបតែសេចក្តីសុខ​គ្រប់ប្រការ​ រកទទួលទានមានបាន​ និងសម្រេចនៅគោលបំណងបងប្រថ្នា​ ។”

ទង្វើររបស់តារាស្រីរូបនេះ បានធ្វើឲ្យទស្សនិកជន កាន់តែស្រលាញ់ ចូលចិត្តនាងទ្វេដង ព្រោះតែមិននឹកស្មានថា គ្រាន់តែទំនេរដៃមិនទាន់ មុន្នីនាថ ខំរត់ស្កាត់មកជួបក្មេងៗ ទាំងមិនញញឹមបែបនេះ ៕