សិល្ប៖ កាលពីរសៀលមិញនេះ អតីតតារាសម្ដែង សាច់សខ្ចី គង់ ច័ន្ទស្រីមុំ បាននាំយកថវិកា១០លានរៀល ជូនមន្ទីរពេទ្យ គន្ធបុប្ផា ដែលបានពីការលក់ សម្លៀកបំពាក់មួយទឹករបស់អ្នកនាង។ ទង្វើសប្បុរសធម៌ របស់ប្ដីប្រពន្ធ តារាមួយគូនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ ពេញចិត្តជាខ្លាំង ព្រោះតែមិននឹកស្មានថា ពួកគេលះបង់ជួយកុមារកម្ពុជាច្រើនបែបនេះ។

យ៉ាងណាមិញនេះ ជាលើកទី២ហើយ ដែលអ្នកនាង បានសម្រេចចិត្តលក់សម្លៀកបំពាក់របស់ខ្លួន ក្នុងតម្លៃថោក ដើម្បីយកថវិការទាំងអស់ ជូនខាងមន្ទីរពេទ្យ ៕