ចិន៖ ថ្មីៗនេះ មានការបង្ហោះវីដេអូមួយ ដែលបានកើតឡើងនៅក្នុងប្រទេសចិន ដោយបុរសម្នាក់ មិនដឹងជាយ៉ាងម៉េច កំពុងសប់កង់រថយន្តសុខៗ ស្រាប់តែដកក្បាលស្នប់អត់ចេញ ស្រាប់តែរត់ជាន់ជើងគ្នា បន្ទាប់មកស្រាប់តែឃើញកង់រថយន្តធំ ដែលកំពុងតែជាប់ជាមួយស្នប់នោះ ផ្ទុះលាន់ដូចគ្រាប់បែក។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើបុរសនោះគាត់សប់កង់ភ្លេចខ្លួន ឬយ៉ាងណានោះទេ បានជាទុកឲ្យខ្យល់ចូលរហូតដល់ប្រកាសអាសន្ន តែសំណាងល្អណាស់ ដែលបុរសអ្នកសប់កង់នោះ ដឹងពីគ្រោះថ្នាក់មុន ហើយបានប្រាប់អ្នកនៅជិតនោះ រត់ទាំងព្រលឹងចុងសក់ទាំងអស់គ្នា មុននិងកង់ឡានផ្ទុះឡើង លាន់ដូចរន្ទះផ្អើលអ្នកនៅក្បែរនោះ ស្មានតែផ្ទុះគ្រាប់បែក ៕