សិល្បៈ៖ កាលពីថ្មីនេះ កញ្ញា Mai davika ដែលជាតារាសម្ដែង លំដាប់ជួរមុខប្រចាំប្រទេសថៃ បានបង្ហាញខ្លួននៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់ហាងមួយកន្លែង ធ្វើឲ្យហ្វេនអ្នកគាំទ្រនាងរំភើបចិត្តជាខ្លាំង ។ ជាក់ស្ដែងក្នុងកម្មវិធីនោះ ក្រៅពីមានតារាកិត្តិយស Mai davika គេសង្កេតឃើញថា មានការចូលរួម ពីសំណាក់តារាខ្មែរល្បីឈ្មោះជាច្រើននាក់ រួមទាំងដៃគូចម្រៀងនាយ ចឺម កញ្ញា ស្រីនិច ទៀតផង។

ជាក់ស្ដែងមុននេះបន្តិច ស្រីនិច ក៏បានបង្ហោះរូបភាព ខ្លួនជាមួយតារាសម្ដែងថៃ Mai davika លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ជាមួយស្ទីលតែងខ្លួនយ៉ាងស្រស់ស្អាត ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះសម្រស់តារាចម្រៀង ប្រចាំសាន់ដេរូបនេះវិញ ពិតជាមានភាពលេចធ្លោខ្លាំង មិនចាញ់តារាថៃ Mai davika ប៉ុន្មាននោះទេ ៕