សិល្បៈ ៖ ទស្សនិកជនទាំងអស់ ធា្លប់តែឃើញការសម្តែង របស់តារាកំប្លែងជើងចាស់នាយកុយ នៅក្នុងកម្មវិធីជាច្រើនរាប់មិនអស់ ក៏ដូចជាសម្តែងជាមួួយនិងតារាជើងចាស់ដទៃទៀត រហូតមកដល់ពេលនេះ យើងបានសង្កេតឃើញថា តារាកំប្លែងនាយកុយ កាន់តែមានវ័យចំណាស់ទៅហើយ ហើយពេលខ្លះអាជីពសម្តែងរបស់គាត់ ក៏បានធ្លាក់ចុះផងដែរ ។

ដោយសារតែអ្នកគាំទ្រភាគច្រើន មិនសូវមានការចាប់អារម្មណ៍ ពីជីវិតគ្រួសាររបស់នាយកុយនោះ ស្រាប់តែម្សិលមិញនេះ តារាកំប្លែងនាយកុយ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលស្ទើគ្រប់គ្នា នៅក្នុងទិវាឪពុកអន្តរជាតិ (FATHER DAY) ដោយគេបានឃើញនារីដ៏ស្រស់ស្អាតម្នាក់ បានថតនៅក្បែរនាយកុយ ហើយនាងគឺជាកូនស្រី ដ៏ស្រស់ស្អាតរបស់គាត់ផងដែរ ។

ជាទូទៅនាយកុយ ពុំសូវបានបង្ហាញពីមុខមាត់ ឬនិយាយពីកូនស្រីរបស់ខ្លួន នៅក្នុងសង្គមសិល្បៈប៉ុន្មានទេ ទើបទស្សនិកជនភាគច្រើន មិនសូវបានចាប់អារម្មណ៍ថា នាយមានកូនស្រីម្នាក់ ដែលមានមុខមាត់ស្រស់ស្អាត មិនចាញ់តារាភាពយន្តល្បីៗនោះឡើយ ហើយអ្វីដែលកាន់តែទាក់ទាញនោះ ទោះបីជានាងស្លៀកពាក់តុបតែងខ្លួន ជាឈុតបុរាណក្តី សម័យក្តី គឺនៅតែទាក់ទាញគ្រប់ពេល ។ បើតាមការឲ្យដឹងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ូក ខ្លះបាននិយាយថា នាងគឺជាថៅកែស្រី ហាងលក់សម្លៀកបំពាក់មួយកន្លែងផងដែរ ៕