សិល្បៈ៖ អ្នកគាំទ្រមួយចំនួន ពិតជាអាណិតទៅដល់ តារាកំប្លែងជើងចាស់ ក្រោយពីទទួលបានដំណឹងថា នាយក្ដិប ចូលសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យកេតុមាលា ដែលកំពុងមានជំងឺទឹកចូលសួត បេះដូង និងឡើងជាតិស្ករ។ ជាមួយគ្នានេះដែរ គ្រាន់តែទទួលដំណឹង បែបនេះភ្លាម មិត្តរួមសិល្បៈ ដែលជាតារាកំប្លែងភ្នែកតូច ជួង ជី ហៅនាយកុយ និងនាយក្រឹម បានមកមើលពីស្ថានភាពរបស់ នាយក្ដិប ផ្ទាល់ភ្នែកដោយទឹកមុខយ៉ាងក្រៀមក្រំ។

ជាក់ស្តែង នាយកុយ និងនាយក្រឹម ក៏មិនសម្លឹងមើលនឹងភ្នែកនោះទេ ដោយលោកក៏បានជូន ថវិកាមួយចំនួន ដើម្បីសម្រាលដល់ថ្លៃព្យាបាលរបស់ នាយ ក្ដិប ផងដែរ ។ ដោយឡែក អ្នកទាំង៣ត្រូវបានគេដឹងថា ជាសម្លាញ់នឹងគ្នាជាយូរមកហើយ តាមរយៈការសម្ដែង ក្នុងវិស័យសិល្បៈកំប្លែងមួយនេះ ៕