ភ្នំពេញ៖ ត្បិតតែខណៈពេលនេះ អ្នកម្នាង អ៊ុក ផល្លា បានចូលទិវង្គតទៅហើយយ៉ាងណាក្ដី ប៉ុន្តែងារជាតំណាង​អប្សរា​របស់​ប្រទេស​កម្ពុជារបស់អ្នកម្នាងនៅតែធ្វើឱ្យមហាជនជាច្រើនចងចាំជានិច្ច ។

ជាមួយគ្នានេះដែរ មុននេះ ទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះវីដេអូឃ្លីបចុងក្រោយ ក៏ដូចជាស្នាដៃរាំរបាំចុងក្រោយរបស់អ្នកម្នាង ដែលសកម្មភាពនេះពិតជាក្ដុកក្ដួលខ្លាំងបំផុត ។
សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា ជាអតីតតំណាង​អប្សរា​របស់​ប្រទេស​កម្ពុជា ដែលមនុស្សជាច្រើនស្គាល់ច្បាស់ក្នុងអំឡុងឆ្នាំ ២០០០ ៕
សហការី KBN
ប្រភពវីដេអូ៖ Pheng Vannak News