ភ្នំពេញ៖ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកម្នាង អ៊ុក ផល្លា នៃសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសោយទិវង្គត នៅវេលាម៉ោង ជាង១២រសៀលថ្ងៃខែឆ្នាំដដែល ដែលដំណឹងនេះពិតជាក្រៀមក្រំបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ។

អ្នកម្នាង អ៊ុក ផល្លា ជាអតីត​តំណាង​អប្សរា​របស់​ប្រទេស​កម្ពុជា ដោយបាន​ចូល​ហាត់រៀន​របាំ​បុរាណ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ពេល​មាន​វ័យ​៩​ឆ្នាំ ហើយ​បាន​ចេញ​សម្តែង​លើក​ដំបូង​ជា​សាធារណៈ​ពេល​ចម្រើន​វ័យ​បាន​ ១៣​ឆ្នាំ ។

សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា មានចំណងដៃបុត្រ ២ព្រះអង្គជាមួយ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទី១ព្រះនាម នរោត្តម សុធារិទ្ធ ប្រសូតក្នុងឆ្នាំ ២០០៣ និងទី២ ព្រះនាម នរោត្តម រណវង្ស ប្រសូត្រក្នុងឆ្នាំ ២០១១ ។ អ្នក​ម្នាង ​អ៊ុ​ក ផល្លា​ បានទទួលមរណភាពនៅ​អាយុ​៣៩​ឆ្នាំ ៕
សហការី KBN