ហ្វេសប៊ុក៖ ខណៈដែលផ្សារទំនើបអ៊ីអនទី ២ ដែលមានទីតាំងស្ថិតនៅក្នុងខ័ណ្ឌសែនសុខ បើកដំណើរការមិនទាន់បានប៉ុន្មានផង ស្រាប់តែកើតមានរឿងអាក្រក់មួយកើតឡើង នៅកន្លែងផ្ញើរថយន្ត នេះបើយោងតាមភាគរងគ្រោះដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Vis Anna ។

បើយោងតានការអះអាងរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានឱ្យដឹងថា ខណៈដែលខ្លួនទៅផ្សារអ៊ីអនទី ២ ដោយបានដាក់រថយន្តនៅក្នុងរថយន្ត ពេលចេញមកវិញស្រាប់តែបាត់កញ្ចក់រថយន្ត ប៉ុន្តែភាគីសន្តិសុខផ្សារពុំព្រមទទួលខុសត្រូវឡើង មិនតែប៉ុណ្ណោះ ថែមទាំងនិយាយថា រាល់ការបាត់បង់មិនមែនជាកំហុសពួកគាត់ឡើយ ។

នេះគឺជាសំណេរទាំងស្រុងរបស់ភាគីរងគ្រោះ «ថ្ងៃនេះមកនិយាយអំពី Aeon II បន្តិច បើបងប្អូនចង់ទៅលេងសូម មេត្តា យករថយន្តទៅតាមខ្លួនម៉ងទៅ បើយកដាក់កាបូនយកតាមខ្លួនកាន់តែល្អណាព្រោះ Aeon II សន្តិសុខគាត់និយាយ ថា រាល់ការបាត់បង់ចំនែកនៃរថយន្ត ឬក៏គេជិះបុក បាត់ស្ទុប … គឺពួកគាត់អត់ទទួលខុសត្រូវទេ សំខាន់ត្រង់ពាក្យ ” បើបងប្អូនអាចដោះកញ្ជក់ឡាន ឬស្ទុប care ខ្លួនឯងបានកាន់តែល្អព្រោះជាសំភារ:របស់បងប្អូន…បើចង់ដឹងច្បាស់សូមមើល Video ខាងក្រោម…ខ្ជិលនិយាយច្រើនព្រោះសំដីពួកគាត់និយាយពិបាកស្ដាប់ ខ្ញុំមិនចង់ថតទេ តែមុននិង ខ្ញុំថតនេះ ពួកគាត់និយាយថា បាត់កញ្ជក់ឡានជាកំហុងរបស់ពួកខ្ញុំ ??? ម៉េចបានជាកំហុសពួកខ្ញុំ???? 
គាត់និយាយទៀតថា “ឡានជិះចូលចំណត Aeon II គឺ camera ថតតែពីមុខនិងក្រោយឡានទេ មិនបានថតឡាទាំងមូលទេ ” គាត់ចង់មានន័យថា កញ្ជក់ឡាននិងបាត់ពីណា ហើយមកចោតពួកគាត់មែន ???? ហើយខ្ញុំមានពេលណាស់ អោយចោលលួចកញ្ជក់ឡានហើយ មកហៅបងប្អូន កូនក្មួយទៅដើរលេង Aeon ហើយមកចោតអោយពូឯង ទទួលខុសត្រូវមែន ??» ។

ក្នុងសំណេរបានបន្តថា «ធ្វើដូចខ្ញំ បន់អោយលោកចោលអើយមកលួចកញ្ជក់ឡានខ្ញំ ព្រះអើយព្រះ ចង់សួរថា យកអីមកគិត ?? Aeon មាន camera តើ ? ម៉េចមិនឆែកមើលទៅ ?? បើអោយនិយាយសំដីគាត់អានដល់ស្អែកទៀតមិនទាន់អស់ផង !! ស្អប់ត្រង់និងម៉ង បើខ្លួនឯងធ្វើខុស ម៉េចមិនទទួលកំហុសថាខ្លួនឯងធ្វើខុស សំដីចេញមកដូចសត្វធ្វើដូចខ្ញុំមិនដល់វា ខ្ញុំគ្មានពេលទំនេញមកឈ្លោះជាមួយអ្នកឯងទេ តែសំដីអ្នកឯងវាឡូយពេក បើចេះទទួលស្គាល់កំហុសហើយសុំទោសទៅវាងាប់មែន ?? សូមបងប្អូនជួយ share អោយបានដឹងដល់អ្នកគ្រប់គ្រង Aeon II រថយន្តខ្ញុំ RX 200t 2018 ផ្លាកលេខ 2BD 8288» ។

សូមបញ្ជាក់ងថា ទាំងនេះគ្រាន់តែជាសម្ដីរបស់ភាគីរងគ្រោះប៉ុណ្ណោះ ដោយឡែកភាគីផ្សារ នៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ៕