ភ្នំពេញ៖ អាស៊ីប៉ាស៊ីហ្វិក បេះដូងនៃពិភពលោក សតវត្សរ៍ទី២១ គឺជាចំណងជើងនៃសៀវភៅ ចុងក្រោយចេញផ្សាយនៅដើមខែមិថុនា(១៦មិថុនា) នេះ របស់លោក ហ្សង់-ហ្រ្វង់ស័រតាន់ ដែលមានកម្រាសជាង២០០ទំព័រ។

បើតាមលោក ហ្សង់-ហ្រ្វង់ស័រតាន់ សព្វថ្ងៃអាស៊ីជាដង្ហើមជីពចរនៃពិភពលោក ដោយសារតែប៉ូលធំៗចំនួន៤។មានប៉ូលចិន ជាមហាអំណាច នុយក្លេអ៊ែរ នយោបាយនិងសេដ្ឋកិច្ច ។ប៉ូលជប៉ុន ជាយក្សសេដ្ឋកិច្ច ទោះបីជាប្រទេសនេះ នៅតែជាកន្តឿនយោបាយក៏ដោយ។ប៉ូលឥណ្ឌា ជាយក្សទើប​ងើបពី​ដំ​ណេក ជាមហាអំណាចនុយក្លេអ៊ែរ និងកំពុងក្លាយជាមហាអំណាចសេដ្ឋកិច្ច និងប៉ូលអាស៊ាន ដែលមិនមែនជាកម្លាំងនយោបាយ និងយោធាសោះ តែ​ទាក់ទាញដូចដែកឆក់ ពួកមហាអំណាចតំបន់ និងពួកមហាអំណាចពិភពលោក។

លោក ហ្សង់-ហ្រ្វង់ស័រតាន់ លើកឡើងថា « អាស៊ីដែលនៅក្នុងអតីតកាលឋិតក្រោមក្រញុំារបស់ពួកអាណានិគមអឺរ៉ុប និងដែលតែងតែត្រូវបស្ចិមលោក មើលស្រាលនៅក្នុងពេញមួយសម័យសង្គ្រាមត្រជាក់ កំពុងតែក្លាយជាមេដូង នៃពិភពលោកបច្ចុប្បន្ន។ ថ្នាក់ដឹកនាំបស្ចិម លោកដែលចង់ទាញចំ​ណេ​ញពីកំណើនសេដ្ឋកិច្ចដ៏ក្លៀវក្លារបស់អាស៊ីប៉ាស៊ីហ្វិក កំពុងនាំគ្នា យកចិត្តថ្នាក់ដឹកនាំចិន ថ្នាក់ដឹកនាំឥណ្ឌា ថ្នាក់ដឹកនាំជប៉ុននិងថ្នាក់ដឹកនាំអាស៊ាន»។

លើសពីនេះ នៅក្នុងសៀវភៅ «អាស៊ីប៉ាស៊ីហ្វិក បេះដូងនៃពិភពលោកសតវត្សរ៍ទី២១» ក៏មានជំពួកពិសេសស្តីពីកម្ពុជា។តើកម្ពុជាជាអ្វី មានប្រយោជន៍អ្វី សម្រាប់ពួកមហាអំណាច ជាពិសេសសម្រាប់ចិន និងអាមេរិក កាលសម័យសង្គ្រាមត្រជាក់ និងក្នុងបច្ចុប្បន្នកាល?
គួរជម្រាបជូនថា លោ ហ្សង់-ហ្រ្វង់ស័រតាន់ បច្ចុប្បន្ន ជានាយកប្រតិបត្តិគ្រប់គ្រង វិទ្យុបារំាង អន្តរជាតិ RFI នៅភ្នំពេញ ជាអ្នកជំនាញភូមិសាស្ត្រ នយោ​បាយម្នាក់ដ៏ល្បី ។លោក វិភាគបញ្ហា ពិភពលោកតាមរលកធាតុអាកាសនៃវិទ្យុ បារំាងជាច្រើនឆ្នំាកន្លងមកហើយ និងធ្លាប់​បម្រើការ​ងារជាអ្ន​កវិភា​គន​យោបាយអន្តរជាតិនៅទូរទស្សន៍ PNN រហូតដល់ឆ្នំា២០១៧។លោក បានបោះពុម្ពផ្សាយសៀវភៅ ដំបូងគឺ មហាយក្សចិន នៅឆ្នំា២០១២ និងក្រោយមក សៀវភៅចម្បាំងត្រជាក់រវាងអាមេរិកនិងចិន នៅឆ្នំា២០១៤៕