ឥណ្ឌូនេស៊ី៖ មានករណីដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់បានបាត់ខ្លួនមួយយប់ ហើយដោយសារក្ដីព្រួយបារម្ភពីសំណាក់ក្រុមគ្រួសារក៏បានតាមរក ក៏ឃើញសត្វពសថ្លាន់មួយក្បាលវាទៅណាមិនរួច សង្ស័យក៏ចាប់វះពស់មើលក៏ឃើញស្ត្រីដែលបាត់ខ្លួននោះ នៅក្នុងពោះរបស់ពស់ថ្លាន់ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ នៅភូមិ Mabolu Cock លើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី ។

ស្ត្រីរងគ្រោះពុំបង្ហាញឈ្មោះ អាយុ ៥៤ឆ្នាំ មានទីលំនៅលើតំបន់ខាងលើ ចំណែកពស់ថ្លាន់ដែលសម្លាប់នាងមានប្រវែង រហូតដល់ ៨ម៉ែត្រឯណោះ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុវេលាម៉ោង ៦ និង ៣៥នាទី ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ ស្ត្រីរងគ្រោះបានប្រាប់កូនថា ទៅសួនច្បារ រួចក៏ចេញទៅបាត់រហូតដល់ព្រលឹមឡើង ថ្ងៃទី ១៥ ខែឆ្នាំដដែល ដោយពុំឃើញស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញ ប្ដី និងកូនៗ សង្ស័យថាប្រហែលជាស្ត្រីរងគ្រោះធ្វើអត្តឃាត ទើបនាំគ្នាផ្អើលឆោឡោតាមរក ដោយមានអ្នកភូមិជួយរកផងដែរ ។

ក្រោយមក អ្នកភូមិបានប្រទះឃើញស្បែកជើង កាំបិត និងពិល ដែលជារបស់ជនរងគ្រោះធ្លាក់នៅលើដី ហើយក៏បន្តស្វែងរកនៅជិតៗនោះ ក៏ឃើញពស់ថ្លាន់មួយក្បាលវាទៅណាមិនរួច ដោយក្ដីសង្ស័យផងនោះ ក្រុមអ្នកភូមិក៏បានចាប់ពស់នោះមកក្នុងភូមិ រួចវះពស់ ក៏ឃើញស្ត្រីរងគ្រោះនៅក្នុងពោះពស់នោះតែម្ដង ។
ក្រោយរកឃើញសាកសព ប្រជាពលរដ្ឋក្នុងភូមិ ក៏បានជួយរៀបចំកម្មពិធីបុណ្យតាមប្រណីពៃណី ដើម្បីចម្លងគ្រោះដល់សព្វ ព្រមទាំងក្រុមគ្រួសារសព ៕
សហការី KBN