ប្រទេសរុស្ស៊ី៖ នៅក្នុងអំឡុងពេលប្រទេសរុស្ស៊ី បានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាបាល់ទាត់ ពិភពលោកនោះ លោកស្រី Tamara Pletnyova សមាជិកាសភា​ជាន់ខ្ពស់​ និង​ជា​សមាជិក​ប​ក្សកុ​ម្មុ​យ​នី​ស្ដ នៃសហព័ន្ធន៍​រុ​ស្ស៊ី បាន​អំពាវនាវដល់ស្ត្រី នៅ​​ក្នុង​ប្រទេស​រុ​ស្ស៊ី ​កុំរួម​រ័ក្ស​ជាមួយ​ជនបរទេស​ឱ្យ​សោះ ពីព្រោះជនជាតិរបស់យើង ជាអ្នករងទុក្ខវេទនា​។

សមាជិកសភាជាន់ខ្ពស់ខាងលើនេះ បានថ្លែងតាម​វិទ្យុ Govorit Moskva របស់រុុស្ស៊ីថា​ នៅក្នុងអំឡុងពេលព្រឹត្តិការណ៍ ដ៏កក្រើកពិភព​លោក ស្រ្ដីរុស្ស៊ីមួយចំនួនអាចនឹង ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​បរទេស​ រហូត​មាន​ផ្ទៃពោះ​។ រឿងរ៉ាវ​នេះ​ប្រហែលជា​អាច​កើតឡើង ឬ​អត់​ គឺ​អាស្រ័យទៅ​លើ​សាមីខ្លួន​តែប៉ុណ្ណោះ។ ប្រសិនបើកើតមាន នូវករណីរួមភេទជាមួយនឹងជនបរទេស រហូតមានផ្ទៃពោះ នៅក្នុងអំឡុងពេលប្រកួត បាត់ទាត់ពិភពលោក ដ៏កក្រើកនេះ គឺអ្នកដែលរងទុក្ខ និងវេទនា គឺស្រ្ដីជាម្ដាយ និងកូនរបស់នាង។

សមាជិកសភាពរូបនេះ បានបន្តថា ករណីនេះធ្លាប់មានរួចមកហើយ គឺ​ស្ត្រី​រុ​ស្ស៊ី​បានរៀប​ការ​ជាមួយ​នឹងជនបរទេស​ ប៉ុន្តែ​ក្រោយ​ពីផ្តល់​កំណើត ​ឲ្យកូន​រួចហើយ ​ពួក​គេ​មិន​អាច ​ទៅរស់នៅ​ឯបរទេស​បាន។ ក្រោយមក​ពួក​គេ​បានមក​ស្រែកយំ ​នៅ​មុខទីស្នាក់ការ​របស់លោកស្រី និងហើយខ្លះក៏បាន​ យក​កូន​ក្នុង​ផ្ទៃ​ចេញ។

លោកស្រី Pletnyova បានបន្តថា​ «យើង​គួរតែ​សាង​ស្នេហ៍​ជាមួយ​បុរស​រុ​ស្ស៊ី​ ដែលជាជាតិ​សាសន៍របស់​យើង​វិញ ទើបល្អ។ ការនិយាយបែបនេះ មិនមែន​ខ្ញុំជាអ្នក​ជាតិនិយម​ ជ្រុលហួសហេតុពេកទេ។ ប៉ុន្តែអ្វីដែលខ្ញុំនិយាយនោះ គឺចង់ឲ្យ​នារីជនជាតិរុស្ស៊ី ​អាច​ស្វែងរក​បុរស​រុ​ស្ស៊ី​ដែល​ជឿ​ថា ពួកនាង​អាច​សាង​គ្រួសារមួយដ៏​ល្អ និងរស់នៅ​ប្រក​បដោយ​សុខដុមរ​មនា មាន​កូនចៅ​ និង​ចិញ្ចឹម​គ្រួសារ​​បាន​ល្អ​ប្រសើរ ជា​ជាង​ការយក​ខ្សែជីវិត​ ទៅ​ប្រថុយប្រថាន​ ជាមួយ​ជនបរទេស​»៕