ប្រទេសឥណ្ឌា៖ បុរសឥណ្ឌាម្នាក់ ខណៈដែលកំពុងធ្វើការងារចំការសុខៗ ស្រាប់តែពស់មួយក្បាលបានខាំជើងគាត់ជាប់ ពុំព្រមលែងសោះ ហើយដោយសារមិនដឹងធ្វើយ៉ាងណា បុរសនោះក៏សម្រេចចិត្ត ដើរដោយថ្មើជើងចម្ងាយ៣គីឡូ ដើម្បីចូលក្រុងសុំជំនួយ ដែលករណីនេះកើតឡើងនៅ ក្នុងចំការមួយកន្លែងនៅប្រទេសឥណ្ឌា ។

ប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ Satyanarayam Masal មានមុខរបរជាកសិករ ។ ខណៈដែលកំពុងធ្វើការងារនៅចំការសុខៗ ស្រាប់តែពស់មួយក្បាលបានខាំជើងរបស់គាត់ ហើយខ្លួនរបស់វាព្យាយាមរំជើងយ៉ាងជាប់ ធ្វើឱ្យបុរសរងគ្រោះ អស់លទ្ធភាពនឹងទាញវាចេញ ។

ដោយសារមិនដឹងធ្វើយ៉ាងណា ជនរងគ្រោះក៏សម្រេចចិត្ត ដើរថ្មើជើងចម្ងាយ៣គីឡូម៉ែត្រ ទៅទីក្រុង Madhephra ដើម្បីសុំជំនួយ ។ ខណៈដែលដើរទៅដល់ទីក្រុងហើយនោះ មានមនុស្សជាច្រើន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែគាត់ដើរមកជាមួយ សត្វពស់មួយក្បាល រុំជាប់និងជើងរបស់គាត់ ។

មនុស្សជាច្រើនបានអាណិតលោក Satyanarayam Masal ជាខ្លាំង ព្រមទាំងបានជួយទាញពស់មួយក្បាលនោះ យ៉ាងលំបាក ចេញពីជើងរបស់គាត់ ហើយក៏បានបញ្ជូនគាត់ ទៅមន្ទីរពេទ្យដើម្បីពិនិត្យ ។ ទាំងមនុស្ស និង ពស់ ពុំមានគ្រោះថ្នាក់ឡើយ ដោសសារតែពស់នោះ មិនមានពិស ហើយក៏បានឱ្យជនរងគ្រោះត្រឡប់ទៅផ្ទះ ដោយឡែកសត្វពស់ បាននាំយកទៅដាក់កន្លែងមានសុវត្ថិភាព ៕
សហការី KBN
ប្រភព៖ hilight.kapook