ចែករំលែក

ព្រះសីហនុ៖ យោងតាមព័ត៌មានបឋមមួយ បានរាយការណ៍មកថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចំណុចភូមិភូមិ/ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ បង្កឡើងដោយរថយន្ត ដឹកកម្មករមួយគ្រឿង ពាក់ផ្លាកភ្នំពេញ ២F-៨៥២១ ដោយបើកបរក្នុងទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ (អ្នកបើកបរគេចខ្លួនបាត់) មកដល់ចំណុចកើតហេតុ រថយន្តបានបើកវ៉ាស្តាំ រួចជ្រុលទៅបុកពីក្រោយ រថយន្តដឹកកម្មករមួយគ្រឿងទៀត ដែលកំពុងឈប់លើចិញ្ចើមផ្លូវ ពាក់ផ្លាកលេខព្រះសីហនុ 2H-5382 បណ្តាលអោយ ស្ត្រីជាកម្មការីនីម្នាក់ ស្លាប់នៅនឹងកន្លែង និង រងរបួសធ្ងន់ចំនួន០៣នាក់ ប្រុស០១នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងពិនិត្យមើលកន្លែងកើតហេតុ ព្រមទាំងបញ្ជូនអ្នករបួស ទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕