សិល្បៈ៖ មុននេះបន្តិចគណនីហ្វេសប៊ុក ម្ចាស់បទ «ម្នាក់ឯងម្ដងទៀត» លោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះសារក្រៀមក្រំ ដែលបង្ហាញពីក្ដីព្រួយបារម្ភជាខ្លាំង ក្រោយបានបញ្ចូនអ្នកម្ដាយ ជាទីស្រលាញ់ ចូលសង្គ្រោះនៅមន្ទីរពេទ្យ។

តួយ៉ាងចំពោះស្ថានភាព ជំងឺអ៊ុំស្រីយ៉ាងណា លោកមិនទាន់បានបញ្ជាក់នៅឡើយនោះទេ រង់ចាំទទួលលទ្ធផល ក្រោយពីការពិនិត្យខាងក្រុមគ្រូពេទ្យជាមុនសិន។ យ៉ាងណាមិញ គ្រាន់តែបង្ហោះរូបភាពនេះភ្លាម ក៏មានហ្វេនជាច្រើន នាំគ្នាផ្ញើសារជូនពរអ៊ុំស្រី ឲ្យឆាប់បានជាសះស្បើយផងដែរ៕