សង្គម៖ ឧកញ៉ាដួងឆាយ ត្រូវបានអ្នកប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុក បានស្គាល់ច្បាស់តែម្ដង តាមរយៈទង្វើមនុស្សធម៌ដែលលោកបានធ្វើកន្លងមក។ កាលពីពេលថ្មីៗនេះ លោកឧកញ៉ាក៏ត្រូវបានប្រជាពលរដ្ឋ កោតសរសើរ និងសាទរជាថ្មីម្ដងទៀត ដោយឃើញលោក បានដឹកដៃភរិយារូបស្រស់ ដើរផ្សារទិញបន្លែយ៉ាងសាមញ្ញ ដោយមិនខ្វល់ថា ខ្លួនមានងារជាឧកញ៉ាលោកជំទាវឡើយ។

សកម្មភាពទាំងនេះបានធ្វើ ប្រិយមិត្តលាន់មាត់សរសើរមិនឈប់ថា ទោះបីលោកមានទ្រព្យសម្បត្តិខ្លាំងយ៉ាងណា ក៏ឧកញ៉ាចិត្តធម៌រូបនេះ មិនប្រកាន់ឬកពារជាអ្នកមានដែរ៕