សិល្បៈ៖ នៅវេលាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ នេះ អតីតគូដណ្ដឹងរបស់តារាកំប្លែង នីឡា លោក ផន រង្សី បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស្អាតម្នាក់ឈ្មោះ ហ៊ុន អាប៉ូ ។

នៅក្នុងពិធីខាងលើ គេឃើញមានការចូលរួមយ៉ាងច្រើនពីសំណាក់សាច់ញាតិទាំងសងខាងផងដែរ ដែលញ៉ាំងឱ្យកម្មពិធីទាំងមូលប្រព្រឹត្តទៅដោយភាពរីករាយជាទីបំផុត ។
សម្រាប់គូដណ្ដឹងថ្មីថ្មោង របស់អតីតគូដណ្ដឹងកូនស្រីលោកតា វិច ទ័រ រូបនេះ ត្រូវបានគេដឹងថា បច្ចុប្បន្នកំពុងសកម្មក្នុងការរកស៊ីលក់ដូរលើ Online ដែលបញ្ជាក់ឱ្យឃើញថា ជាមនុស្សស្រីដែលមិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះ ថែមទាំងពូកែ ថែមទៀតផង ។

គួររំឭកថា លោក ផន រង្សី បានភ្ជាប់ពាក្យជាមួយតារាកំប្លែងវ័យក្មេងសាច់សខ្ចី វ៉ាន់ នីឡា កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៦ ហើយទំនាក់ទំនងរបស់ពួកគេក៏បានចប់ទៅវិញត្រឹមតែរយៈពេលខ្លី ៕
សហការី KBN