ភ្នំពេញ៖ ក្រុមហ៊ុន Asian Fintech នឹងរៀបចំធ្វើសិក្ខាសិលា ស្តីពី “Blockchain & Crypto Currency” ដើម្បីត្រៀមដាក់ ឲ្យដំណើរការ នៅកម្ពុជា ក្នុងពេលឆាប់ៗនេះ។

កម្មវិធីនេះនឹងប្រព្រឹត្តិទៅ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ ដោយសិក្ខាសិលានេះ នឹងផ្តល់នូវចំណេះដឹង និងអត្ថប្រយោជន៍ ទាក់ទងនឹងការប្រើប្រាស់ Blockchain & Crypto Currency នៅកម្ពុជា ។

ក្នុងកម្មវិធីនេះ នឹងមានបើកទូលាយ ក្នុងការចូលរួមដោយសេរី ដោយលោកអ្នក នឹងទទួលបានអត្ថប្រយោជន៍ ជាច្រើនពីសិក្ខាសិលា ព្រមទាំងទទួលបានចំណេះដឹងពី​ Crypto Currency និងអាចបង្កើតទំនាក់ទំនង ជាមួយអ្នកវិនិយោគគិន ជាច្រើនរូបថែមទៀត ។

សម្រាប់ការចុះឈ្មោះ លោកអ្នកអាចស្កេន​ ( scan ) QR code ដែលបង្ហាញនៅលើរូបភាពខាងក្រោម ឫ​ក៏​ ​អាចចុចលើតំណភ្ជាប់នេះ http://l.ead.me/bauVVv ដើម្បីចុះឈ្មោះ ។

កម្មវិធីនឹងចាប់ផ្តើម ពី​ម៉ោង ១៣៖០០ ដល់ម៉ោង ១៧៖០០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដែលធ្វើឡើងនៅ Sofitel Phnom Penh Phokeethra hotel ។ ព័ត៌មានបន្ថែមទំនាក់ទំនង: 023 888 777 / 1800-20-88-77 ៕