សិល្បៈ៖ ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ច្បាស់ជាជ្រាបហើយថា អ្នកទាំងពីរតែងតែបង្ហាញ ភាពផ្អែមល្អែមដាក់គ្នា នៅលើបណ្តាញសង្គមជារឿយៗ ដូច្នេះហើយទើបធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមួយចំនួន តែងតែលួចច្រណែន និង សរសើរដល់សេចក្តីសុខ របស់ពួកគេជានិច្ច។

ដោយឡែក កាលពីថ្មីៗនេះ ប្តីប្រពន្ធវ័យក្មេងវ័យក្មេងមួយគូនេះ បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលទៀតហើយ នៅពេលដែលឃើញអ្នកនាង គង់ ចាន់ស្រីមុំ បង្ហោះរូបភាពស៊ិចស៊ីស៊ីអារម្មណ៍ ខណៈដែលខ្លួនជិតសម្រាលកូន នាដើមក្រោយនេះទៅហើយ។

យ៉ាងណាមិញរូបភាពប៉ុន្មាន បានធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ថា ប្ដីប្រពន្អតារាមួយគូរនេះពិតជា ស្រលាញ់វិស័យថតរូបនេះនេះ ខ្លាំងមែន៕