ចែករំលែក

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងប្រហែល៧ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ មានបុរសម្នាក់បានចង.កសម្លាប់ខ្លួន នៅចំណុចជ្រុងព្រះវិហារ ក្នុងបរិវេណវត្តឧត្តមវិញ្ញាណរាម ដែលស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយត្រូវបានគេប្រាប់ថា ដោយសារតែតូចចិត្តនិងប្រពន្ធរត់ចោល រួមទាំងជំពាក់បំណុលគេវណ្ឌ.កផងនោះ ក៏សម្រេចចិត្តធ្វើបែបនេះតែម្តង ។

បុរសដែលចង.កសម្លាប់ខ្លួនខាងលើ មានឈ្មោះ ខិ ពៅ អាយុ៣០ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ហើយយោងតាមប្រភព ពីកន្លែងកើតហេតុ បានប្រាប់ថា បុរសរងគ្រោះមានប្រពន្ធរួចហើយ ហើយកាលពីពេលថ្មីៗនេះ ត្រូវប្រពន្ធចុះចោលបាត់ទៅ ដោយសារតែប្តីប្រពន្ធ១គូរនេះ រស់នៅមិនសូវចុះសំរុងនិងគ្នានោះទេ ឈ្លោះគ្នាស្ទើរតែរាល់ថ្ងៃ ចំណែកបុរសជាប្តី គិតតែពីដើរផឹកស៊ីស្រវឹង រាល់ថ្ងៃមិនដែលគិតជួយធ្វើអ្វី ប្រពន្ធនោះឡើយ ហើយថែមទាំងជំពាក់បំណុលគេ យ៉ាងច្រើនផងដែរ ។

មុនពេលកើតហេតុ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ គេបានឃើញជនរងគ្រោះ ផឹកស្រាស្រវឹងក្នុងភូមិ រហូតធ្លាក់ភ្នែកដើរទៅផ្ទះពុំចង់រួច ស្រាប់តែបាត់មិនដឹងជាទៅណា ហើយក៏មិនមាននរណាចាប់អារម្មណ៍ ថាគាត់ទៅណានោះដែរ លុះពេលព្រឹកឡើង ប្រហែលជាម៉ោង៧ ថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៨ ស្រាប់តែបុរសខាងលើ ត្រូវបានគេប្រទះឃើញចង.ក នៅលើព្រះវិហារវត្តស្លាប់បាត់ទៅហើយ ក៏មានការឆោឡោរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ ។

កម្លាំងសមត្ថកិច្ចក៏បានចុះមកធ្វើកោសល្យវិច្ច័យ លើសពបុរសខាងលើនៅកន្លែងកើតហេតុផ្ទាល់តែម្តង ហើយបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារតែការចង.កធ្វើអត្តឃាតពិតប្រាកដមែន ដោយបុរសរងគ្រោះបានប្រើអាវការ៉ូដៃវែង ពណ៌ក្រហម ចងភ្ជាប់ទៅនិងកន្ទុយនាគជ្រុងខាងលិចនៃព្រះវិហារ វត្តឧត្តមវិញ្ញាណរាម ហើយមូលហេតុត្រូវបានគេអះអាងថា ខូចចិត្តព្រោះតែប្រពន្ធរត់ចោល និងជំពាក់លុយគេវណ្ឌ.ក ៕