បាងកក៖ កាលពីពេលថ្មីៗនេះ ប៉ូលិសសង្កាត់ទ្យាង ក្រុងបាងកក បានទទួលសេចក្តីរាយការណ៍ ពីពលរដ្ឋថា មានស្ត្រីម្នាក់មានផ្ទៃពោះ ដែលជិតនិងកើតកូនទៅហើយ ដោយស្ត្រីនោះស្ថិតនៅក្នុងអគារ មួយកន្លែងក្នុងផ្លូវលេខ៦៨ សង្កាត់ថងទ្យាង ក្រុងបាងកក ។

ក្រោយពេលទទួលបាន សេចក្តីរាយការណ៍ពីពលរដ្ឋភ្លាម ប៉ូលិសក៏បានប្រញាប់ចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុភ្លាមៗ ដែលស្ថិតនៅបន្ទប់លេខ៦០៥ ជាន់ទី៦ ហើយក៏បានប្រទះឃើញស្ត្រីឈ្មោះ អៃរិយ៉ា អាយុ២៧ឆ្នាំ កំពុងតែស្រែកដោយសភាពឈឺចុកចាប់ នៅក្នុងអាងត្រាំទឹក ។

ខណៈពេលនោះ ប៉ូលិសមិនដឹងធ្វើយ៉ាងម៉េច ហៅឡានពេទ្យក៏យឺតពេល ក៏សម្រេចចិត្តជួយធ្វើការសម្រាលកូន ឲ្យនាងនៅក្នុងបន្ទប់នោះតែម្តងទៅ ពីព្រោះតែនាងបានឈឺពោះ ដល់ដំណាក់កាលចុងក្រោយទៅហើយ ទើបប៉ូលិសប្រុសនោះ បានធ្វើការបង្កើតឲ្យនាង នៅក្នុងអាងទឹកនោះតែម្តង ។

ទីបំផុតប៉ូលិសក៏បានសម្រាលកូន ឲ្យស្ត្រីខាងលើបានសម្រេច ដោយទារកនោះ ជាទារិកា មានទំងន់រហូតដល់ទៅ៣,១០គីឡូក្រាម ប៉ុន្តែទាំងម្តាយទាំងកូន មានសុខភាពល្អធម្មតា បន្ទាប់ពីសម្រាលហើយ ក៏មានក្រុមរថយន្តពេទ្យ បវានមកដល់ និងចូលមកជួយសង្គ្រោះនាំម្តាយ និងកូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ៕