ចែករំលែក

វៀតណាម៖ នារីស្រស់ស្អាតម្នាក់ បានរងរបួសយ៉ាងដំណំ ព្រមទាំងអាម៉ាស់បំផុត បន្ទាប់ពីរងការចោទប្រកាន់ ពីបទសាហាយស្មន់ជាមួយប្ដីគេ ហើយត្រូវប្រពន្ធគេចាប់សម្រាតខោអាវ វាយយ៉ាងចាស់ដៃ រួចបានយកម្សៅម្ទេស និងទឹកត្រី ចាក់ស្រោចពីលើខ្លួននាងផងដែរ ដែលករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនៅ ខេត្ត Thanh Hoá ប្រទេសវៀតណាម ។

នារីដែលជាជនរងគ្រោះ និងសង្ស័យមានសាហាយស្មន់ជាមួយបុរសដែលមានគ្រួសាររួចទៅហើយនោះ មិនត្រូវបានបង្ហាញឈ្មោះទេ គ្រាន់តែដឹងថា នាងជាម្ចាស់គ្លីនិក និង ស្ពា មួយកន្លែង នៅក្នុងខេត្ត Thanh Hoá ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់មានករណីហិង្សារកើតឡើង គឹភាគីខាងជនបង្ក (ប្រពន្ធដើម) បានសង្ស័យទៅលើសកម្មភាពប្ដីរបស់ខ្លួន និងនារីរងគ្រោះ រហូតដល់ស៊ើបដឹងថា ប្ដីរបស់ខ្លួន និងនារីរងគ្រោះលួចមានទំនាក់ទំនងស្នេហាជាមួយគ្នា ១០ឆ្នាំហើយ ។

បន្ទាប់ពីដឹងរឿងនេះ ភាគីបង្ក ក៏បានស្កាត់មកជួបនារីរងគ្រោះ រួចក៏បានវាយសម្រាតខោអាវនាងនៅតាមដងផ្លូវតែម្ដង ហើយអ្វីដែលគួរឱ្យហួសចិត្តគឺភាគីបង្កបានប្រើម្សៅម្ទេស និង ទឹកត្រីស្រោចលើខ្លួននាងផងដែរ ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងរបួសលើផ្ទៃមុខ និងផ្នែកមួយចំនួនលើរាងកាយ ហើយជាមួយគ្នានេះ នាងក៏បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់នាងថា «ស្អប់មនុស្សប្រុសម្នាក់ហ្នឹងខ្លាំងណាស់…នេះជាលទ្ធផលដែលខ្ញុំទទួលបាន វាពិតជាជូចត់ខ្លាំងណាស់ ។ អ្នកឯងចាត់ទុកខ្ញុំជាស្រីសំផឹង អ្នកឯងប្លន់សេចក្ដីថ្លៃថ្នូរបស់ខ្ញុំហើយ…» ៕
សហការី KBN