សិល្បៈ៖ លោក ហាក់ លីហេង ហៅ ដេវីត គឺតារាសម្តែងចិត្តធម៌ម្នាក់ធ្លាប់បានធ្វើទាន់ជាមួយជនទីទាល់ច្រើនលើកមកហើយ។ ជាក់ស្តែងកាលពីប៉ុន្មានខែមុននេះ លោកបានធ្វើទានហៅតាតាធាក់ស៊ីក្លូ មកហូបអាហារ និងភេសជ្ជៈមួយចម្អែត រួមទាំងជូនថវិកាបន្តិចបន្ទួចផងដែរ។ ពេលនេះលោកបានត្រៀមធ្វើទានជាមួយក្មេងកំព្រាជាង ១០០នាក់បន្ថែមទៀត ដោយទៅយកពួកគាត់មកហូបអាហារជាង ១០០មុខដែលមាននៅក្នុងហារ Luxuries របស់លោក ព្រមទាំងជូនសម្ភារៈសិក្សាខ្លះៗដល់ពីពូកគាត់ថែមទៀត ។

លោក ហាក់ លីហេង បានប្រាប់ថា កាលពីសប្តាហ៍មុននេះលោកបានធ្វើពិធីជប់លៀងបើកដំណើរការលក់ហាងផឹកស៊ីពេលយប់បន្ថែមទៀតដែលមានទីតាំងនៅក្នុងហាងកាហ្វេរ Luxuries នៅតាមបណ្តាយផ្លូវភ្លោះកាណាឌីយ៉ា ដោយបានអញ្ជើងអ្នកសិល្បៈមកពិសារអាហារជាច្រើនរូបផងដែរ។ លោកបន្តថា ពិធីនេះលោកបានរៀបចំឡើងដោយទាន់ហ័នពេក ដូច្នេះហើយមិនបានហៅកុមាកំព្រាមកពិសាអាហារ ដែលមានជាង ១០០មុខនៅក្នុងហាងតាមគម្រោងរបស់លោកទេ ម៉្លោះហើយគម្រោងនេះលោកនឹងរៀបចំធ្វើនៅពេលខាងមុខម្តងទៀត ដើម្បីឱ្យកុមាកំព្រាតូចៗគាត់បានមកទទួលទានដែលលោកបានធ្វើ។

តារាសម្តែងរាងខ្ពស់ស្រឡះរូបនេះបន្តថា​ ហាងរបស់លោកមានអាហាររសជាតិខ្មែរ នឹងរបរទេសជាង១០០មុខ ដើម្បីទទួលភ្ញៀវស្ទើគ្រប់រសជាតិសាស ដូច្នេះហើយទើបលោកមានគំនិតចង់ឱ្យកុមាកំព្រាមកភ្លក្សរសជាតិអាហារដែលពូកគាត់កម្របានញ៉ាំទាំងនេះ ហើយសកម្មភាពធ្វើទាននេះដែរ លោកក៏នៅតែបន្តធ្វើបន្ថែមទៀត ព្រោះកាលណាបានធ្វើបុណ្យធ្វើទាន ធ្វើឱ្យចិត្តលោកសប្បាយរីករាយ នឹងមានសេចក្តីស្ងប់ផងដែរ។ ជាមួយនោះលោក ហាក់ លីហេង ក៏បានប្រាប់ថា ហាង Luxuries របស់លោកមានទទួលរៀបចំពិធីជប់លៀង ខួបកំណើត និងពិធីផ្សេងៗទៅតាមតម្លូវការ ដែលភ្ញៀវចង់បានគ្រប់ពេល៕