ភ្នំពេញ៖ បន្ទាប់ពី ភាពយន្តគំនូជីវចល 3D រឿង «The Incredibles» ដែលបានចេញផ្សាយកាលពីឆ្នាំ ២០០៤ ដោយធ្វើឱ្យទស្សនិកជនមួយចំនួនធំមិននឹកស្មានថា នឹងមានវគ្គបន្តទៀតនោះ ស្រាប់តែពាក់កណ្ដាលឆ្នាំ ២០១៨ នេះ «The Incredibles 2» បានបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ។

ក៏មិនខុសគ្នាពីវគ្គមុនប៉ុន្មានដែរ ដោយក្នុងវគ្គថ្មីនេះ អ្នកនិពន្ធនៅតែបង្កប់ឈុតឆាកកំប្លែងសើបសប្បាយ លាយឡំគ្នាជាមួយឈុតឆាកស៊ើបអង្កេត វាយប្រហារ ដែលធ្វើឱ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង ។

«The Incredibles 2» នៅតែបង្ហាញពីវីរៈភាពដ៏អស្ចារ្យរបស់លោក Bob Parr វីរៈបុរស Incredible របស់យើង ក្នុងការទប់ស្កាត់សកម្មភាពអាក្រក់ទាំងឡាយរបស់ជនខិលខូច ក្នុងគោលបំណងសង្គ្រោះប្រជាពលរដ្ឋទន់ខ្សោយ ហើយអ្វីដែលបុរសទូទាំងសកលលោកគួរតែចង់ចាំ និងយកគំរូនោះ គឺ Bob Parr ជាបុរសដ៏អស្ចារ្យ ក្រៅពីមានតួនាទីជាអ្នកសង្គ្រោះមនុស្ស គាត់ជាប្ដីល្អ ឪពុកល្អ ស៊ូរ៉ាប់រងគ្រប់ស្ថានភាពលំបាកនានា ថ្វីបើគាត់មានប្រពន្ធ និងកូនៗសុទ្ធតែជាបុគ្គលដែលមានកម្លាំងអស្ចារ្យ យ៉ាងណាក៏ដោយ ។
ចង់ដឹងថា «The Incredibles 2» ល្អមើលយ៉ាងណា សូមកុំភ្លេចចូលរួមទស្សនាដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅហើយនៅរោងភាពយន្ត លេជេន គ្រប់សាខា ៕
សហការី KBN