នាថ្ងៃខួបកំណើត របស់កំពូលតារាចម្រៀង ពេជ្រ សោភា ក្រុមហ៊ុនOPPO បានបញ្ជូនអ្នកតំណាង ក្នុងការចូលរួម និងជូនកាដូដល់អ្នកនាង ដែលជាតារាតំណាងរបស់ខ្លួន។ តាមរយៈវីដេអូ Live នៅលើផេកហ្វេសប៊ុកផ្លូវការ របស់អ្នកនាងបានឃើញថា អ្នកនាងមានភាពរីករាយជាខ្លាំង នៅខណៈដែលអ្នកនាង ធ្វើការផ្សងនិងផ្លុំពន្លត់ទៀន នៅលើនំខេករបស់OPPO អ្នកនាងមានចំនាប់អារម្មណ៍ថា៖ “នំនេះគឺមានន័យជាងគេ នៅក្នុងចំនោមការងាររបស់ខ្ញុំ OPPOផ្តល់ក្តីស្រលាញ់ឲ្យខ្ញុំច្រើន ខ្ញុំធ្វើការជាមួយOPPO ពីរឆ្នាំ អាចនិយាយថា ស្មាតហ្វូនមួយហ្នឹង បានធ្វើឲ្យខ្ញុំមានសំណាងដូចគ្នា អរគុណដល់ OPPO……..”។

ហើយអ្វីដែលកាន់តែ ពិសេសទៀតនោះ គឺជាកាដូដែលអ្នកនាង ទទួលបានពី OPPO គឺទូរស័ព្ទដៃស៊េរី ចុងក្រោយរបស់OPPO គឺ R15 Pro ពណ៌ស្វាយ វាពិតជាធ្វើឲ្យអ្នកនាងភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំង លើសពីនេះទៀត ការដូទី៣ របស់OPPOគឺកម្រងសៀវភៅ អនុស្សាវរីយដែលចងក្រង នូវរូបភាពរបស់អ្នកនាងពេជ្រ សោភា ចាប់ពីពេលដែលអ្នកនាង ចាប់ដៃគូសហការណ៍ ជាមួយ OPPO រហូតដល់បច្ចុប្បន្ន រួមជាមួយនឹងពាក្យពេជន៍ ជូនពរដែលត្រូវបានជ្រើស ចេញពីសារជូនពរ របស់អ្នកគាំទ្រ ដែលបានសរសេរនៅលើផេកហ្វេសប៊ុក ផ្លូវការរបស់OPPO។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនOPPO ពិតជាបានយកចិត្តទុកដាក់ ចំពោះតារាតំណាង របស់ខ្លួនមែនទែន គឺមិនត្រឹមតែជូនកាដូសម្រាប់ កំពូលតារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះទេ ថែមទាំងមានការជូនរង្វាន់ ទៅដល់អ្នកគាំទ្រ ដែលបានចូលរួមសរសេរពាក្យ ជូនពរទៅកាន់អ្នកនាង​ ពេជ្រ សោភា​ទៀត ដែលរង្វាន់នោះក៏ជាទូរស័ព្ទ OPPO R15 Pro ផងដែរ។ ចំពោះទូរស័ព្ទម៉ូដែល R15 Proនេះ វាមានលក្ខណៈពិសេស និងគុណសម្បត្តិដូចជា៖ ការរចនារូបរាងបែបថ្មី( Gradient Color) វាធ្វើឲ្យទូរស័ព្ទកាន់តែលេចធ្លោ ហើយមានពីរពណ៌ សម្រាប់ជ្រើសរើសគឺ Cosmic Purple និង Ruby Red។

ចំណែកឯការរចនាតួខ្លួន គឺបែបកញ្ចក់ 3D កាន់តែងាយស្រួល ក្នុងការចាប់កាន់។ បើនិយាយពីអេក្រង់វិញ វាបំពាក់នូវអេក្រង់ AMOLED ទំហំធំ 6.28 inch Super Full Screen។ ចំពោះកាមេរ៉ាវិញ OPPO R15 Proមានកាមេរ៉ាក្រោយភ្លោះ ទំហំ20MP + 16MP (កាំពន្លឺធំ F/1.7) ឯកាមេរ៉ាមុខទំហំធំ 20MP + AI Beauty 2.0 ហើយមុខងារស្កេនមុខ ដោះសោរ កាន់តែរហ័ស។

OPPO R15 Pro មាន RAM 6GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB បំពាក់មកជាមួយឈីប Snapdragon 660 AIE, Octa-Core, 2.2 GHz ប្រើប្រាស់នូវSystem​ ColorOS 5.0 ដើរដោយAndroid 8.1។​ កាន់តែពិសេសទៀតនោះ វាមានកំលាំងថ្មធំ ទំហំ 3430mAh​ ថែមទាំងភា្ជប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC សាក5នាទីនិយាយបាន2ម៉ោង។

ដូច្នេះ បើសិនជាអ្នកទាំងអស់គ្នា ចង់បាននូវម៉ូដែលថ្មីរបស់OPPO ក៏ដូចជាចង់ប្រើប្រាស់ នូវទូរស័ព្ទ OPPO R15 Proដូចកំពូលតារាចំរៀង ពេជ្រ សោភា កុំភ្លេចទៅរកជាវទាំងអស់គ្នាណា។ OPPO R15 Pro មានតម្លៃ៦២៩ដុល្លារ ចំណែកឯកាលបរិច្ឆេទ នៃការចាប់ផ្តើមលក់ នៅលើទីផ្សារប្រទេសកម្ពុជាវិញ សូមតាមដានផេកផ្លូវការរបស់ OPPO ទាំងអស់គ្នា៕