ភ្នំពេញ៖ Pacsafe ជាម៉ាកកាបូបរបស់ប្រទេសហុងកុង ដែលបង្កើតឡើងដើម្បីជាជំនួយការល្អបំផុតរបស់លោកអ្នកចៀសផុតពីការរំខានរាល់ដំណើរផ្សងព្រេងធំៗរបស់លោកអ្នក។ Pacsafe ត្រូវបានអោយឈ្មោះថាជាកាបូបដែលសាមញ្ញ ឆ្លាតនិងជាអ្នកការពារដ៏ប្រសើរ។ កាបូប Pacsafe ផលិតឡើងដោយការការពារខ្ពស់ពីការលួចយកពីសំណាក់អ្នកដំណើរដូចគ្នាដែលជាជនខិលខូច។

Pacsafe ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយអ្នកស្រលាញ់វិស័យទេសចរណ៍ (ការធ្វើតំណើរ) ជាជនជាតិអូស្រ្តាលីពីរនាក់។ ដោយមានការគិតយ៉ាងម៉ត់ចត់ គ្រប់កាបូប Pacsafe សុទ្ធសឹងតែមានខ្សែរ Exomesh នៅខាងក្នុង ដែលមិនងាយកាត់ផ្តាច់បាន វាជួយការពារលោកអ្នកក្នុងការកាត់ខ្សែរឆក់កាបូបទាំងមូលបាន។ កាន់តែពិសេសបំផុតគឺជាទំពក់ខ្សែរស្ពាយរបស់កាបូប Pacsafe ដែលជាការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់របស់អ្នកជំនាញ។ ទំពក់ខ្សែរស្ពាយដែលមានគុណភាពរួមជាមួយការបំពាក់នូវសោរសុវត្ថិភាព ដែលធ្វើអោយលោកអ្នកកាន់តែជឿរជាក់។

គ្រប់អ្នកចូលចិត្តដើរទេសចរណ៍ទាំងអស់នឹងកាត់បន្ថយក្តីបារម្ភដោយគ្រាន់តែប្រើប្រាស់កាបូបម៉ាក Pacsafe កាបូបម៉ាក Pacsafe សព្វថ្ងៃនេះកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។

កាបូបម៉ាក Pacsafe មានច្រើនប្រភេទដូចជា កាបូបស្ពាយក្រោយ កាបូបយូរដៃសម្រាប់ដាក់កំព្យូទ័រ រឺកាបូបដាក់លុយ។
លោកអ្នកអាចរកជាវ កាបូបម៉ាក Pacsafe បាននៅ Central Mall ដែលមានអាស័យដ្ឋាននៅផ្ទះលេខ ១០ ផ្លូវ លេខ​៦៧ កែង ផ្លូវ លេខ១២៦ សង្កាត់ ផ្សារថ្មី២ ភ្នំពេញ ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣​ ៩៦៦ ៣០០ ឬ Facebook https://www.facebook.com/centralmallphnompenh/