តារាសម្ដែងវ័យក្មេងសម្រស់បាន និងជាពិធីការិនី សម្លេងពិរោះ កញ្ញា ណា សាឌី មានសន្ទុះយ៉ាងខ្លាំងពីប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់ខ្លួន ។ ដោយគេសង្កេតឃើញថា មួយរយៈចុងក្រោយនេះដែរ តារាសម្ដែងដ៏មាន ប្រជាប្រិយភាពរូបនេះ ពិតជារវល់ខ្លាំង ជាមួយនឹងវិស័យសិល្បៈ។

យ៉ាងណាមិញ ទើបតែប្រឡូកសិល្បៈមិនបានប៉ុន្មានផង ស្រាប់តែតារាស្រីរូបនេះ មានហ្វេនមកតាម គាំទ្រដល់កន្លែងថត ធ្វើឲ្យនាងរំភើបចិត្តជាខ្លាំងតែម្ដង។ ទាំងនេះបញ្ចាក់ច្បាស់ណាស់ថា ទោះ ណា សាឌី ជាតារាចំណូលថ្មីពិតមែន តែចំពោះប្រជាប្រិយភាពនាង គឺមានអ្នកគាំទ្រច្រើន មិនចាញ់តារាជើងចាស់ឡើយ៕