ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅថា UNDP និងក្រុមហ៊ុន Grab បានចុះហត្ថលេខាលើកិច្ចព្រមព្រាងនៃគម្រោងមូលនិធិ រួមគ្នា ដំបូង គំាទ្រដ ល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសុវត្ថិភាព និងនិរន្តរភាពនៃចរាចរណ៍ ក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបាន ប្រកាស ជាផ្លូវ ការ នាពេលថ្មីៗនេះអំពីកិច្ចសហការរវាងស្ថាប័នទំាងពីរលើការកាត់បន្ថយ ការកកស្ទះចរាចរណ៍និងការបំពុលខ្យល់អាកាសក្នុងទីក្រុង។

ថ្លែងក្នុងពិធីចុះហត្ថលេខា កាលពីថ្ងៃទី៥ មិថុនា នៅទីស្តីការក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក Nick Beresford នាយកUNDP ប្រចំាប្រទេសកម្ពុជា មានប្រសាសន៍ថា ៖«សម័យឬ គម្រោងនិរន្តរភាពចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នា នេះ មានតួនាទីលើសពីអ្វីដលយើងហៅថាជាទំនួលខុសត្រូវសង្គម ទៅទៀត ហើយវាផ្តល់នូវម៉ូដែលថ្មី មួយសម្រាប់ភាពជាដៃគូ នៃវិស័យឯកជននិងសាធារណៈ ក្នុងការងារអភិវឌ្ឍសង្គម ។គម្រោងនេះក៏ជា វេទិការ មួយ ជួយគំាទ្រដល់ាការបង្កើតគោលនយោបាយនានា ដែលជំរុញឱ្យមានការវិនិយោគកាន់តែច្រើន លើការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព»។

លោក Russell Cohen នាយកប្រចំាតំបន់ផ្នែកប្រតិបត្តិការក្រុមហ៊ុនGrab មានប្រសាសន៍ថា ៖«Grab រីករាយបន្តកិច្ចសហប្រតិបត្តិការជាមួយUNDP ដើម្បី សម្រេចនូវទស្សនវិស័យ និងឆន្ទៈរួមក្នុងការកាត់បន្ថយការបំពុលខ្យល់អាកាស ក៏ដូចជាការបង្កើនសុវត្ថិភាពនិងប្រសិទ្ធិភាពនៃចរាចរណ៍តាមដងផ្លូវ។ យើងនឹងបន្តភាពជាដៃគូជាមួយUNDP ដើម្បីរួមចំណែកធើ្វឱ្យទីក្រុងនានាក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែមានបរិស្ថានស្អាត និងភាពរស់រវើក»។
លោកបន្តថា ក្រៅពីការគំាទ្រផ្នែកហិរញ្ញវត្ថុ Grab ក៏បានប្តេជ្ញាផ្តល់នូវការគំាទ្រផ្សេងៗ ទៀតដូចជាការចែករំលែកទិន្នន័យ ការផ្តល់ជាបច្ចេកវិទ្យា ធនធាន មនុស្ស ព្រមទំាងការលើកកម្ពស់ការប្រើប្រាស់យានយន្ត បែបបរិស្ថានក្នុងចំណោមអ្នកបើកបរដៃគូនិងអ្នកដំណើរ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន មានប្រសាសន៍ថា៖«ថ្ងៃនេះជាទិវាបរិស្ថានអន្តរជាតិ ហើយក៏ ជាពេល ប្រសើបំផុត ក្នុងការលើកកម្ពស់ការយល់ដឹង និងសកម្មភាពការការពារបរិស្ថាន របស់យើងទំាងអស់គ្នា ។ នគរូបនីយកម្ម នៅកម្ពុជា បាននាំ មកជា មួយ នូវកាលានុវត្តភាពសេដ្ឋកិច្ច និងបញ្ហាប្រឈម ថ្មីៗដូចដែលទីក្រុងនានា ក្នុងពិភពលោក កំពុងជួបប្រទះ ។ គម្រោងសម័យ ជាគម្រោងទី១នៃ ភាពជាដៃ គូនៃវិស័យឯកជន និងសាធារណៈរវាង UNDP និងក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរ រួមជាមួយនិងក្រសួង សាធារណៈការនិងដឹកជញ្ជូន ។រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្តេជ្ញាលើកកម្ពស់ឱ្យកាន់តែមានប្រសិទ្ធិភាព និងនិរន្តរភាពនៃប្រព័ន្ធដឹកជញ្ជូន និងមធ្យោបាយ​ធ្វើដំណើរស​ម្រាប់ទី​ក្រុងរបស់យើង»។

ដើម្បីចូលរួមសម្រេចបាននូវគោលដៅនេះ ការអនុវត្តគម្រោង សម័យ ផ្តោតការគំាទ្រលើ៖១-ធ្វើការឱ្យប្រសើឡើង​នូវប្រសិទ្ធិភាពនៃចរាចរណ៍ក្នុង​ទីក្រុង​សព្វថ្ងៃនិងប្រព័ន្ធដឹកជញ្ជូន តាមរយៈ ការប្រមូលចងក្រងទិន្នន័យចរាចរណ៍ និងគុណភាពខ្យល់ក្នុងទីក្រុងភ្នំពេញ,២- ការកាត់បន្ថយការបំភាឧស្ម័ន​ផ្ទះក​ញ្ចក់ពីចរាចរណ៍ ក្នុងទីក្រុងតាមរយៈវិធានការពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងការប្រើប្រាស់យានយន្តបែបបរិស្ថាន និង៣-ការលើកកម្ពស់ភាពច្នៃប្រឌិត ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ ដោយភាពឆ្លាតវៃក្នុងគោលបំណងពន្លឿនភាពផ្នែកសុវត្ថិភាព និងចារចរណ៍ សម្រាប់គ្រប់គ្នា។