បរទេសៈ អ្នកស្រាវជ្រាវមួយក្រុមបានរកឃើញឈើមួយដើម ដែលមានអាយុកាលជាង១ពាន់ឆ្នាំ នៅក្នុងឧទ្យានជាតិមួយ ស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៊ីតាលី ហើយសព្វថ្ងៃនេះ ដើមស្រល់មួយដើមនោះ (Pine) នៅតែមានជីវិតនៅឡើយ។

ដើមស្រល់មួយដើមនោះត្រូវគេចាត់ទុកជាដើមឈើដ៏មានចំណាស់ជាងគេបំផុត។ ដើមស្រល់មួយដើមនេះ ដុះនៅក្នុងឧទ្យានជាតិ Pollino នាភាគខាងត្បូង នៃប្រទេសអ៊ីតាលី ហើយវាមានអាយុកាលប្រហែលជា១២៣០ឆ្នាំ ។ សព្វថ្ងៃនេះដើមស្រល់មួយដើមនេះក៏កំពុងតែលូតលាស់ទៅតាមដំណើរធម្មជាតិរបស់វា៕