ភ្នំពេញ៖ ដើម្បីចូលរួមផ្តល់សេវាកម្មដល់ក្រុមហ៊ុននៅកម្ពុជា ដែលមានគំនិតច្នៃប្រឌិតថ្មីសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មបែបឌីជីថល តាមរយៈ ប្រ ព័ន្ធបច្ចេកវិទ្យានិងជួយបង្កើនប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយផលិតផល ក៏ដូចជាសេវាកម្មទៅដល់អ្នកប្រើប្រាស់ នឹងរួមចំណែកធ្វើឱ្យ យុទ្ធសាស្ត្រដែល មានស្រាប់(Traditional Media) មានការវិវត្តខ្លាំងថែមមួយកំរិតទៀត តាមរយៈបច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទូរស័ព្ទស្មាតហ្វូនហៅថា AdCamie-Cambodia។

ក្នុងពិធីចុះកិច្ចព្រមព្រាងសហការជាមួយក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មអន្តរជាតិក្នុងតំបន់ Ad Tech company, Programmatic 2.0 Pte Ltd មានបណ្តាញ ដៃគូសហការ១២ប្រទេសកាលពីថ្ងៃទី ៩ឧសភា នៅទីក្រុងបាងកក់ ប្រទេសថៃ ក្រុមហ៊ុន AD Expert បាននាំយកនូវបច្ចេកវិទ្យា និងការគ្រប់គ្រង រៀបចំ យុទ្ធសាស្ត្រផ្សព្វផ្សាយពាណិជ្ជកម្មបែបឌីជីថលនៅលើទូរស័ព្ទស្មាតហ្វូន ជូនដល់អតិថិជននៅកម្ពុជា។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រាងសហការជាដៃគូ អ្នកស្រី អ៊ាប៉ ហ៊ាប អគ្គនាយិកាក្រុមហ៊ុន AD Expert ទើបទទួលបានពានរង្វាន់សហគ្រិន ស្ត្រីឆ្នើមប្រចាំតំប ន់អាស៊ានថ្មីៗនេះ មានប្រសាសន៍ថា៖«ទូរស័ព្ទស្មាតហ្វូនគឺជាអនាគតនៃការផ្សព្វផ្សាយតាមបែបឌីជីថល ហើយក្រុមហ៊ុនសង្ឃឹម ថានឹងអាចនាំមកនូវ យុទ្ធសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ មកកាន់ប្រទេសកម្ពុជា ដើម្បីបង្កើតអោយមានការចាប់អារម្មណ៍ ការទទួលបានព័ត៍មាន និងការផ្សព្វផ្សាយ ពាណិជ្ជ កម្មដែលមានភាពច្នៃប្រឌិត សំរាប់ផលិតផល រឺសេវាកម្មជូនដល់អ្នកប្រើប្រាស់»។ ​

អ្នកស្រីអគ្គនាយិកាគូសបញ្ជាក់ថា ៖«ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបែបផែនផ្សេងៗដែលមានស្រាប់ នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយផ្សព្វ ផ្សាយពីផលិតផល និងសេវាកម្មជូនទៅដល់អតិថិជនរបស់ខ្លួន។ ប៉ុន្តែក្រុមហ៊ុនទាំងឡាយត្រូវតែសំលឹង មើលនូវការរួមបញ្ចូល នូវយុទ្ធសាស្ត្រផ្សព្វផ្សាយ ដែលមានស្រាប់ជាមួយការផ្សព្វផ្សាយបែបឌីជីថល នៅលើទូរស័ព្ទស្មាតហ្វូន ដើម្បីរក្សារអតិថិជន ក៏ដូចជាពង្រីកចំណែកទីផ្សាររបស់ខ្លួនបន្ថែមទៀត»។

លោក Gabriel Tan អគ្គនាយកក្រុមហ៊ុន Programmatic 2.0 Pte Ltd មានប្រសាសន៍ថា៖«ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយពាណិ ជ្ជកម្មតាម ទូរស័ព្ទស្មាត ហ្វូនគឺមានសារះសំខាន់យ៉ាងខ្លាំងក្នុងការជួយឱ្យក្រុមហ៊ុនពង្រីកចំណែកទីផ្សាររបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ភាគច្រើន នៅក្នុង ប្រទេសកម្ពុជា ពិតជារំពឹងថា ពួកគេអាចទទួលបានព័ត៌មាន សំលេង រូបភាព និងវីដេអូ បែបឌីជីថល នៅលើទូរស័ព្ទដៃរបស់ពួក គេមុនពេលពួក គេស​ម្រេចចិត្តជ្រើសរើសផលិតផល រឺសេវាកម្មណាមួយ។ជាមួយទស្សនៈវិស័យ និងការស្រឡាញ់ចូលចិត្ត ក្នុងការបង្កីត ឱ្យមានការផ្សព្វ​ផ្សាយមួយ​ដែល​មានភាពទាក់ទាញ និងច្នៃប្រឌិតសម្រាប់អតិថិជន»។

បើតាមលោកអគ្គនាយក ការចុះកិច្ចព្រមព្រាង សហប្រតិបត្តិការរវាងក្រុមហ៊ុនទំាងនៅពេលនេះ នឹងជួយឱ្យការផ្សព្វផ្សាយពាណិជ្ជកម្ម កាន់តែទូលំ​ទូលាយនៅកម្ពុជានាពេលបច្ចុប្បន្នក៏ដូចជានៅថ្ងៃអនាគត តាមរយៈបច្ចេកវិទ្យាឌីជីថល។លោកGabriel Tan ​បន្តថា៖«នៅក្នុងពិភពឌីជីថល រួមផ្សំនឹង​មាតិការដែលមានភាពច្នៃប្រឌិត ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធអ៊ិនធើណែតដែលមានល្បឿនលឿន ទូរស័ព្ទស្មាតហ្វូន ដែលមានតំលៃសមរម្យ និង​សហគមន៍ដែលចូលចិត្តទទួលព័ត៌មានតាមបែបឌីជីថល នឹងធ្វើឱ្យទូរស័ព្ទស្មាតហ្វូនក្លាយជាអេក្រង់ដំបូង​គេក្នុងការផ្សព្វផ្សាយតាម​បែបឌី​ជីថល​ទៅដល់អ្នកប្រើប្រាស់ទាំងឡាយនៅក្នុងប្រទេសកម្ពុជា»។
ដោយមានបទពិសោធន៍ជិត១៥ឆ្នាំ លើការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយតាមវិធីដែលមានស្រាប់ (Traditional Media)និងការយល់ដឹងយ៉ាង​ច្បាស់​ពី​ទី​ផ្សារក្នុងស្រុក (ក្រុមហ៊ុនAD Expert)រួមផ្សំបច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៌ស្តង់ដារអន្តរជាតិ (ក្រុមហ៊ុន Programmatic2.0)ក្រុមហ៊ុន Ad Expert Co., Ltd—AdCamie Cambodiaនឹងក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេ ក្នុងការប្រឹក្សារ រៀប​ចំ​យុទ្ធសាស្ត្រ និងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មតាមបែបឌីជីថលនៅលើទូរស័ព្ទស្មាតហ្វូន នៅក្នុងប្រទេសកម្ពុជា។ព័ត៌មានបន្ថែមទំនាក់ទំនងតាមរយៈ info@adexpert.asia​(+855) 70 866 628 / Website: http://adcamie.com ៕