ភ្នំពេញ៖ អាហារបំប៉នសុខភាពម៉ាក PEDIAKID សាកសមល្អប្រើប្រាស់បំផុតសម្រាប់ទារកនិងកុមារ ព្រោះផលិតផលថ្មីនេះជួយប ន្ថែមដល់ការ លូតលា ស់គ្រប់ផ្នែក នៃសារពាង្គកាយកុមារ និងបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់ពីមន្ទីរពិសោធន៍ដ៏ធំមួយនៅប្រទេសបារំាង។នេះបើតាម តំណាង ក្រុមហ៊ុន Elite Maison Trading។

អ្នកស្រី រ៉ានី ច័ន្ទដាលីស តំណាងក្រុមហ៊ុន Elite Maison Trading មានប្រសាសន៍ក្នុងពិធីបើកសម្ពោធផលិតផលអាហារបំប៉នសុខភាពទារកនិងកុមារម៉ាក PEDIAKIDកាលពីថ្ងៃទី ២៦ឧសភាថា PEDIAKID ជាអាហារបំប៉នដ៏ល្អបំផុតសម្រាប់ជួយជាជំនួយបន្ថែមដល់ការលូតលាស់គ្រប់ផ្នែក នៃសារពាង្គ កាយ រប ស់កុមារ ហើយវាមិនត្រឹមតែជួយដល់ការលូតលាស់តែប៉ុណ្ណោះទេ ថែមទំាងជួយដល់សុខភាព និងបញ្ញាស្មារតី របស់កុមារទៀតផង ។
អ្នកស្រីបញ្ជាក់ថា៖« អាហារបំប៉ន PEDIAKID បានធ្វើតេស្ត និងត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ពី មន្ទីរពិសោធន៍ INELDEA ដែលជាមន្ទីរ ពិសោធន៍ដ៏ ធំមួយ និងមានការទទួលស្គាល់ស្របច្បាប់ នៅប្រទេសបារំាង ។ មន្ទីរពិសោធន៍នេះ បានផលិតនូវផលិតផល ថែរក្សាសុខភាពដែ លចម្រាញ់ ចេញ ពីធម្មជាតិពិតៗជាច្រើនប្រភេទ មានឈ្មោះល្បី និងទទួលបានលំដាប់ថ្នាក់លេខ១ នៅប្រទេសបារំាងអស់រយៈពេលជាង១០ឆ្នំាហើយ»។

បើតាមតំណាងក្រុមហ៊ុន Elite Maison Trading មូលហេតុធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តនាំចូលមកនូវផលិត PEDIAKID មកទីផ្សារកម្ពុជាដោយសារ អាណាព្យា បាលកុមារតូចមានការព្រួយបារម្ភពីសុខភាពកុមារ និងមានការយល់ដឹងពីវិធីសាស្ត្រថែសុខភាពបុត្រធីតារបស់ខ្លួន។
អ្នកស្រី រ៉ានី ច័ន្ទដាលីសលើកឡើងថា ៖«កត្តាចម្បងៗដែលក្រុមហ៊ុន Elite Maison Trading សម្រេចចិត្តនាំចូលអាហារបំប៉ន ម៉ាក PEDIAKID ដោយសារក្រុ មហ៊ុនយល់ឃើញតម្រូវការទីផ្សារចំពោះផលិតសម្រាប់សុខភាពទារក និងកុមារមានការកើនឡើង ព្រោះអាណាព្យាបាលកុមារតូចៗមានការព្រួយបារម្ភ ខ្វល់ខ្វាយពីសុខភាពបុត្រធីតារបស់ពួកគាត់។មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់មានការស្វែងយល់និងមានការយល់ដឹងច្រើនពីរបៀប និងវិធីសា ស្ត្រដើម្បី ថែ រក្សាសុខភាពបុត្រធីតា របស់ពួកគាត់»។

អ្នកស្រីបន្តថា ក្រុមហ៊ុនសង្ឃឹមថា មាតាបិតាគ្រប់រូប និងធ្វើការគិត ពិចារណាឱ្យបានច្បាស់មុននឹងសម្រេច ចិត្តជ្រើសរើសប្រើប្រាស់នូវផ លិតផល អា ហារបំប៉ន សម្រាប់បុត្រធីតា។ជ្រើសរើសផលិតផលដែលបានឆ្លងកាត់មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព និងមានលិខិតអនុញ្ញាតត្រឹមត្រូវ។ក្រុមហ៊ុន ជឿជាក់ថាផលិតផល PEDIAKIDនេះជាចំណែកមួយជួយឱ្យក្រុមគ្រួសារមានសុភមង្គល ដោយជួយថែរក្សាសុខភាពបុត្រធីតាជៀសផុត ពីបញ្ហាសុខភាព ផ្សេងៗនិងជួយឱ្យកូនៗមានសុខភាពល្អ។
Elite Maison Trading ជាក្រុមហ៊ុន នាំចូលនិងចែកចាយផលិតផលឯកទេសដែលផ្តោតសំខាន់ទៅលើសុខភាពទារក និងកុមារ ក្នុងនោះមាន ផលិ តផ លថែរក្សាស្បែកទារក និងកុមារ ខោទឹកនោម ទឹករ៉ែធម្មជាតិ ដែលសុទ្ធសឹងជាលិតផលជំនួយសុខភាព ។ពិសេសមានអាហារបំប៉ន សុខ ភាព សម្រាប់ ទារក និងកុមារ។ក្នុងរយៈពេលជាង១ឆ្នំាកន្លងមកនេះក្រុមហ៊ុនទទួលបានការគំាទ្រយ៉ាងខ្លំាងពីសំណាក់អតិថិជន គ្រប់ថ្នាក់ និងទទួលបានភាព ជោគ ជ័យនៅលើទីផ្សារកម្ពុជា៕