ភ្នំពេញ៖ ថ្មីៗនេះ ថៅកែក្លឹប RCA ត្រូវបានចោរវះកាបូបម៉ាក LV ប៉ុនប៉ងលួចលុយ ប៉ុន្តែមិនបានសម្រេច រហូតមកទល់ពេលនេះ អ្នកស្រីបានប្រកាសថា នឹងទៅដាក់ពាក្យប្ដឹងនៅក្រសួងមហាផ្ទៃដើម្បីឱ្យជួយអន្តរាគន៍លើគរណីនេះ ព្រមទាំងនឹងបង្ហោះរូបមុខចោរស្រីម្នាក់នោះលើបណ្ដាញសង្គមថែមទៀតផង ។

ថៅកែស្រី ក្លឹប RCA ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ DaZa IMm ខាងលើនេះ បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា «ផុតពេលកំណត់ភ្លាម ខ្ញុំនឹងទៅដាក់ពាក្យប្ដឹងនៅក្រសួងមហាផ្ទៃ អោយប៉ូលិសធ្វើការលើករណី ចោររៀបគំរោងវះកាបូបយកលុយរបស់ខ្ញុំ ហើយខ្ញុំនឹងផុសរូបអ្នកស្រីចោរជាសាធារណៈ ខ្ញុំបានទុកផ្លូវអោយនាងហើយ តែនាងមិនទទួលខ្លួនឯង ចឹងរងចាំមើលទាំងអស់គ្នាទៅថា ប៉ូលីសធ្វើការយ៉ាងម៉េច ។ ជួបគ្នាឆាប់ៗនៅតុលាការ ជូនពរសំណាងល្អ … Share 1 Share 1» ៕
សហការី KBN