ភ្នំពេញ៖ អគារExchange Squareដែលមានកម្ពស់ ២៦ជាន់ មានក្រឡាផ្ទៃបាតសំណង់ជាង៤ពាន់ម៉ែត្រការ៉េ និងក្រឡា ផ្ទៃសំណង់សរុបជាង ៥,៩ ម៉ឺន ម៉ែត្រការ៉េ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់អះអាងថាបានចូលរួមលើកតម្កើងស្តង់ដារវិស័យអចលនទ្រព្យកម្ពុជា។

ថ្លែងក្នុងពិធី បើកសម្ពោធអគារ Exchange Square កាលពីថ្ងៃទី ២៤ ឧសភា នេះ លោក បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់មានប្រសាសន៍ថា៖«ពហុមុខងារសម្រាប់ការិយាល័យសេវាកម្ម និងពាណិជ្ជកម្ម Exchange Squareនឹងចូលរួមលើកតម្កើង ស្តង់ដារនៃ វិស័យអចលនទ្រព្យរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់»។
លោកបណ្ឌិតបន្តថា ៖«ខ្ញុំជឿជាក់ថាអគារ Exchange Squareដែលក្រុមហ៊ុនហុងកុង លែន បានធ្វើការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃ នេះ មិនត្រឹមតែជាគំរូល្អលើការអភិវឌ្ឍស្ថាបត្យកម្ម និងវិស្វកម្មប៉ុណ្ណោះទេថែមទាំងជាអគារដ៏ល្អទំនើបមួយដែល ក្រុមហ៊ុនបានប្រកាន់ខ្ជាប់ នូវស្មារតីទទួល ខុសត្រូវផ្នែកសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យសោភ័ណភាព វប្បធម៌ជាតិ កិច្ចការពារបរិស្ថាន ការប្រតិបត្តិច្បាប់និងលិខិត បទដ្ឋាន បច្ចេក ទេសបានល្អប្រសើរថែមទៀតផង»។

លោក Robert Wong ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនHongkong Landមានប្រសាសន៍ថា៖«ក្នុងនាមជាការិយាល័យផ្សារទំនើបរួមទាំងជាទិសដៅ មជ្ឈម ណ្ឌលពាណិជ្ជកម្មនៅអាស៊ីអគារEXCHANGE SQUARE រចនាឡើងដើម្បីបំពេញ នូវតម្រូវការសម្រាប់អតិថិជនចម្រុះជាតិសាសន៍និង ក្រុមហ៊ុនក្នុងស្រុក។យើងបានត្រៀមខ្លួនរួចជាសេ្រចដើម្បីបំពេញតម្រូវការនៃអាជីវកម្មជំនួញនិងហាងទំនិញ ដែលកំពុងស្វែង រក ការ ជំរុញ ឱ្យមានជំហររឹង មាំនៅក្នុង តំ បន់អាស៊ី។យើងជឿជាក់ថា អគារEXCHANGE SQUARE កំរិតថ្នាក់ពិភពលោកនេះនឹងរួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា សម្រាប់មុខមា ត់ថ្មី នៃរាជធានីភ្នំពេញ»។

លោក David Li Xiongwei នាយកប្រតិបត្តិក្រុមហ៊ុនHuawei Technologies ( Cambodia )មានប្រសាសន៍ថា៖«អាគារការិយាល័យក្នុង ស្រុករបស់យើងគឺ ជាផ្នែក មួយដែលមិនអាចខ្វះបានសម្រាប់ប្រតិបត្តិការល្អរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា។ យើងពិតជារីករាយដែលបានរ កឃើញដៃគូសម ស្រប ដើម្បីជួយដល់ប្រតិបត្តិការរបស់យើងនៅរាជធានីភ្នំពេញ»។
លោក Richard Bates នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតAIA Cambodia Life Insurance បាននិយាយថា៖«ក្រុម ហ៊ុនអេអាយអេស ន្យាជួយប្រជាជនកម្ពុជាឱ្យមានសុខភាពល្អរស់នៅបានយូរនិងប្រសើរជាងមុន។ទីតាំងការិយាល័យកណ្តាលរបស់យើងនៅអគារ EXCHANGE SQUARE អនុញ្ញាតឱ្យយើងបង្ហាញពីតម្លៃរបស់យើង ទស្សនវិស័យនិងភាពស្ថិតនៅជិតនឹងអតិថិជន របស់យើង។ នេះដើម្បីជំនឿចិត្តលោក អ្នកហើយ យើង មាន ការប្តេជ្ញាចិត្តកាន់តែរឹងមាំក្នុងការបន្តដំណើររបស់យើងសម្រាប់អ្នកយូរអង្វែងតទៅមុខ ពីបេះដូងនៃរាជធានីភ្នំពេញ»។

លោក Stephane Pariente នាយកប្រតិបតិ្តរបស់ផ្សារទំនើបឡាក់គី ថ្លែងថា៖« វាពិតជាអស្ចារ្យសម្រាប់ក្រុមហ៊ុនយើងដែលឈរទីតាំងនៅអគារ EXCHANGE SQUARE។ក្រុមហ៊ុនផ្សារទំនើប Lucky មានសាខាផ្សារទំនើបឡាក់គីទំនើបនៅខេត្តនិងក្រុងសំខាន់ៗទូទាំងប្រទេស។ យើងមានមោទនភាព ដែលបាន បើកដំណើរការផ្សារទំនើបឡាក់គីព្រីមាមន៍ (Premium Lucky Supermarket ) ដំបូងរបស់យើងនៅទីនេះ»។
លោក Benoit Dufour នាយកគ្រប់គ្រងទូទៅរបស់ហាងកាហ្វេHard Rock បានបញ្ចេញមតិថា៖« នេះជាហាងកាហ្វេទីពីររបស់ ក្រុមហ៊ុនយើង នៅក្នុង ប្រទេសកម្ពុជាហើយ។យើងមានសេចក្តីសោមនស្សរីករាយដែលបានរកឃើញទីតាំងដ៏ល្អឥតខ្ចោះមួយនេះ។យើង សង្ឃឹមថានឹង ទទួលបានអតិថិ ជនកាន់តែច្រើននៅអគារ Exchange Square» ។ចំណែកលោកតែ សុងនាយកប្រតិបតិ្តរបស់ រោងភាពយន្ត លេជេន បានមានប្រសាសន៍ ផងដែរ ថា រោងភាពយន្តលេជេនព្រីមាមន៍ មានសេចក្តីសោមនស្សរីករាយ យ៉ាងខ្លាំងក្នុងការសហការជាមួយហុងកុងលែន ផ្តល់ជូននូវសេវាកម្មគ្រប់គ្រង ដ៏ល្អ ឥតខ្ចោះ ដែលអាចផ្តល់ជូននូវបទពិសោធជាមួយនឹងភាពយន្តនូវកំរិតប្រសើរឡើងសម្រាប់អតិថិជនរបស់យើង»៕