ភ្នំពេញ៖ កាលពីព្រឹកមិញនេះ យុវជនម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកសង្គ្រោះនៅមន្ទីរពេទ្យ ដោយយុវជនរូបនោះត្រូវបានកញ្ញា បេប៊ី តារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះអះអាងថា ជាប្អូនប្រុសរបស់នាង ។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេយតុ យុវជនរងគ្រោះបានបើកម៉ូតូធ្វលដំណើរតាមផ្លូវធម្មតា ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានមកបុកតែម្ដង បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយខណៈពេលនេះមានមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រកញ្ញា បេប៊ី ជាច្រើននាក់បានសរសេរសារជូនពរឱ្យប្អូនប្រុសរបស់នាងជួបសំណាងល្អ ឆាប់ដឹងខ្លួនឡើងវិញ ៕
សហការី KBN