ខេត្តព្រះសីហនុ៖ យុវជនទំនើងម្នាក់បានចាប់ក្មេងស្រីអាយុ៧ឆ្នាំរំលោភសេពសន្ថវៈ ហើយរត់គេចខ្លួនអស់រយៈពេលជិត២ខែ ទើបអស់លក្ខណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ រួចបញ្ជូនត្រឡប់ទៅកាន់ខេត្តព្រះសីហនុវិញ។

មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភអនីតិជន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ឌឿន ចាន់សុខ អាយុ២២ឆ្នាំ មុខរបរកម្មករជានេសាទ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក ល អាយុ៧ឆ្នាំ រស់នៅក្នុងខេត្តព្រះសីហនុ។

មន្ត្រនគរបាលដដែល​បានបន្តថា​ កាលពីវេលាម៉ោង១អំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ជនសង័្សយបានចាប់រំលោភក្មេងស្រីរងគ្រោះ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិ៣ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហុ។ បន្ទាប់ពីប្រព្រឹត្ត​រួចហើយ ជនសង័្សយបានរត់គេចខ្លួនបាត់រហូត។ ដោយឡែកអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះវិញ ក៏បានទោដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកចាប់ខ្លួនជនសង័្សយ នាំមកផ្ដន្ទាទោសតាមច្បាប់។

មន្រ្ដីនគរបាលក្រុងព្រះសីហនុ បានបន្ដថា បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក សមត្ថកិច្ចបានស្រាវជ្រាវ និងតាមស្វែងរកមុខសញ្ញារបស់ជនសង័្សយ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៣០នាទី​ព្រឹក ទើបឃាត់ខ្លួនជនសង្ស័យបាន និងនាំមកដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

មន្រ្ដីនគរបាលក្រុងព្រះសីហនុ បានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឌឿន ចានសុខ បានឆ្លើយសារភាពថា កាល​ពីយប់ថ្ងៃកើតហេតុខាងលើ កុមារីរងគ្រោះបានដេកមើលរឿងសិច នីក្នុងទូរសព្ទ័ដៃជាមួយខ្លួន។ ដោយសារតណ្ហារបស់គេពុះកញ្ជ្រោលឡើងខ្លាំងពេក ក៏អត់ទ្រាំពុះបាន ទើបគេប្រើម្រាមដៃរុកចូល ទៅក្នុងប្រដាប់ភេទរបស់កុមារីរងគ្រោះ និងយកលិង្គរបស់ខ្លួន ដាក់ពីលើប្រដាប់ភេទរបស់នាងបន្ថែមទៀត តែមិនបានចូលឡើយ។ ក្រោយមកដោយសារខ្លាចឪពុកម្ដាយរបស់នាងរករឿង ក៏គេចខ្លួនបាត់រហូតមក។

ក្រោយពេលសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕