រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ១៨ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅភូមិមូល Container Pub ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា នាងជាតារាចម្រៀងដែលមានភាពចាស់ទុំ និងតែងតែផ្តល់ ភាពសប្បាយដល់គ្រប់ចក្ខុ ហើយជាសិល្បការិនី ដែលមានជំហរយ៉ាងរឹងមាំ គ្រប់សម័យកាលនាង គឺជាតារាដែលវិវឌ្ឍន៍ថ្មីជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា។

កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានវត្តមានតារាចម្រៀង ដែលចូលរួមផ្តល់ភាពសប្បាយ រីករាយក៏ដូចជាបង្ហាញ ពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ក៏បានភ្លក់នូវរសជាតិដ៏ល្អឯក ពីការលាយបញ្ជូលគ្នា ជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសាទរ ដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យ ដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅ លំដាប់ថ្នាក់អន្តរជាតិ ដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើស យកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Snow Container Pub នាក្រុងបាត់ដំបង នៅថ្ងៃ ពុធ ទី ២៣ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា នាងជាតារាចម្រៀងដែលមានភាពចាស់ទុំនិង តែងតែផ្តល់ភាពសប្បាយដល់គ្រប់ចក្ខុ ហើយជាសិល្បការិនីដែលមានជំហរយ៉ាងរឹងមាំ គ្រប់សម័យកាល នាងគឺជាតារាដែលវិវឌ្ឍន៍ថ្មីជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!
ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖ HYPERLINK “https://www.facebook.com/ABC.ExtraStoutCambodia/” https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។